ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​២​ថ្ងៃ ស្លា.ប់​៩​នាក់ របួសធ្ងន់​ស្រាល​២៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២៦ និង​២៧​ខែមករា​ឆ្នាំ​២០១៩ កើតឡើង​១៨​លើក (​យប់​៨​លើក​)​ស្លាប់​៩​នាក់​(​ស្រី​១​នាក់​) របួស​ស​ធ្ងន់​១៧​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​១៣​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២៦ និង​២៧​ខែមករា​ឆ្នាំ​២០១៩ កើតឡើង​១៨​លើក (​យប់​៨​លើក​)​ស្លាប់​៩​នាក់​(​ស្រី​១​នាក់​) របួស​ស​ធ្ងន់​១៧​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​១៣​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៨​លើក​ស្លាប់​៥​នាក់​,​មិន​គោរព​សិទ្ធិ​៥​លើក​ស្លាប់​២​នាក់​,​ប្រជែង​៥​លើក​ស្លាប់​២​នាក់​។ សរុប​ស្លាប់​៩​នាក់ ម៉ូតូ​ស្លាប់​៨​នាក់​(​មិន​ពាក់មួក​៧​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៦​លើក​ស្លាប់​៤​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​, ម៉ូតូ​និង​ថ្មើរជើង​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ផ្យេ​ង​ៗ១​លើក​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​២​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣២​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៦​គ្រឿង​,​រថយន្ត​តូច​១៣​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​,​រថយន្ត​តូច​៨​លើក​, រថយន្ត​ធំ​៣​លើក​,​កង់​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក​,​ផ្លូវ​ខេត្ត​៨​លើក ។

រាជធានី ខេត្ត​ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៧​លើក​ស្លាប់​៥​នាក់​របួស​៦​នាក់​, ខេត្ត​មណ្ឌល​គី​រី​៥​លើក​ស្លាប់​១​នាក់​, ខេត្តពោធិ៍សាត់​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់​, ខេត្តកំពង់ស្ពឺ​២​លើក​ស្លាប់​១​នាក់​របួស​៦​នាក់ និង​ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់​របួស​៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ