ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទៅ​ផ្សារ​រក​ទិញ​ម្ហូប បែរជា​នាំ​គ្នា​អ៊ុត​ខ្លា​ឃ្លោក​តាម​ផ្លូវ ត្រូវ​សមត្ថកិច្ច​ចាប់​ប្រមូល​មក​ធ្វើ​កិច្ចសន្យា

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ បាន​សម្រេច​ចុះ​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ខ្លា​ឃ្លោក​)…

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ មក​រា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ បាន​សម្រេច​ចុះ​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ខ្លា​ឃ្លោក​) មួយ​កន្លែង នៅ​ចំណុច​ភូមិ​ចុងកាល់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ និង​បាន​ឃាត់ខ្លួន​ស្ត្រី​ចំនួន​៦​នាក់ ដែល​កំពុង​នាំ​គ្នា​អ៊ុត​ខ្លា​ឃ្លោក​នោះ ។

ជាមួយ​នោះ ក៏​មានការ​ដកហូត​វត្ថុ​តាង​រួម​មាន​គ្រាប់​ខ្លា​ឃ្លោក​ចំនួន​៦​គ្រាប់ ផ្តិល​គ្រប​ចំនួន​២ កញ្ច្រែង​ចំនួន​២ និង​ក្រដាស​សម្រាប់​ចាក់​ខ្លា​ឃ្លោក​ចំនួន​២​ផ្ទាំង ។

ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​​ណែនាំ និង​ធ្វើ​កិច្ច​សន្យា ដើម្បី​ឱ្យ​បញ្ឈប់​ការ​ប្រព្រឹត្ត​បែប​នេះ​ជា​បន្ត​ទៅ​ទៀត ហើយ​ក៏​បាន​អនុញ្ញាត​ឲ្យ​ស្ត្រី​ទាំង​៦​នាក់​ខាងលើ​ទៅ​ផ្សារ​រក​ទិញ​ម្ហូប​ជា​ធម្មតា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ