ម៉ូតូហុងដា PCX150 ស៊េរីថ្មីមានវត្តមាននៅលើទីផ្សារកម្ពុជាហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា ក្រុមហ៊ុន N. C. X. Company Limited បានបើកសម្ពោធ…
រាជធានីភ្នំពេញ ៖ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា ក្រុមហ៊ុន N. C. X. Company Limited បានបើកសម្ពោធ…
រាជធានីភ្នំពេញ ៖ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា ក្រុមហ៊ុន N. C. X. Company Limited បានបើកសម្ពោធ និងចែកចាយម៉ូតូហុងដា PCX150 ស៊េរីថ្មី PRIME OF PERFECTION កាលពីថ្ងៃទី២៥ មករា នៅសណ្ឋាគារ រ៉ូសវូដភ្នំពេញ អគារវឌ្ឍនៈ ជាន់ទី ៣៦។
ម៉ូតូហុងដា PCX150 ស៊េរីថ្មី ជាមួយនឹងការរចនាដ៏ទាក់ទាញ បានឆ្លុះបញ្ចាំងពីបែបផែនជីវិតពោរពេញដោយភាពនាំមុខគេនៃប្រណីតភាព មោទនភាព និងភាពជោគជ័យរបស់អ្នក ដោយរចនាថ្មីជាមួយ ៖
១- NEW LUXURIOUS SPORT DESIGN ដោយ UNDERSIDE PANEL ពណ៌ក្រហម ធ្វើឲ្យការបើកបរកាន់តែ អង់អាច ក្លៀវក្លាលើសពីការរំពឹងទុក និងជានិមិត្តសញ្ញានៃប្រណីតភាព។
២- NEW GOLDEN CAST WHEELS ជាកង់មានកាំពណ៌មាសថ្មីដំបូងគេដែលបំពាក់ជាមួយសំបកកង់ម៉ាក Michelin បង្កើនភាពទាក់ទាញគ្រប់ចលនា នាពេលបើកបរ។
៣- DART LINER LED HEADLIGHT ចង្កៀងមុខ បំពាក់ដោយ LED ទំនើបជំនាន់ចុងក្រោយ រចនាម៉ូដយ៉ាងល្អប្រណីត បញ្ចេញពន្លឺយ៉ាងត្រចះ ដែលឆ្លុះបញ្ចាំងពីភាពឥតខ្ចោះនៃប្រណីតភាព។
៤- SUPREME LED TAIL LIGHT DESIGN ភ្លើងកន្ទុយក្រោយ LED បង្ហាញពីពន្លឺដ៏ទំនើប បង្ហាញពីឧត្តមភាពគ្រប់ជ្រុងជ្រោយ និងបង្កើននូវការពេញចិត្តដ៏លើសលុប។
៥- WELCOME LIGHT ដំបូងគេបង្អស់មានតែលើម៉ូតូហុងដា បានបំពាក់លើ ម៉ូតូហុងដា PCX150 ស៊េរីថ្មី បង្កើននូវឧតម្តភាពដ៏លើសលុបជាមួយនឹងភ្លើង LED ដ៏ល្អឆើត។
៦- CONSOLE BOX WITH POWER OUTLET កាន់តែទំនើបឈានមុខគេ កន្លែងសាកថ្ម ជាមួយប្រអប់ធំទូលាយសម្រួលដល់ការដាក់ទូរស័ព្ទដៃគ្រប់ប្រភេទ ធ្វើឱ្យជីវិតលោកអ្នករស់រវើក អស់បារម្ភពីការអស់ថ្ម។
៧- LUGGAGE BOX WITH SEAT STOPPER ឃ្លុបក្រោមកែបធំទូលាយ ចំណុះ 28លីត្រ ផ្ដល់ភាពងាយស្រួលសម្រាប់ផ្ទុកមួកសុវត្ថិភាព និងឧបករណ៍ផ្សេងៗបានច្រើនសន្ធឹក។
លើសពីនេះទៅទៀត ម៉ូតូហុងដា PCX150 ស៊េរីថ្មី ក៏ត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាដ៏ឆ្លាតវៃជាច្រើនទៀត ៖
១- ESP (ENHANCED SMART POWER) ជាបច្ចេកវិទ្យាទំនើបធ្វើឱ្យម៉ាស៊ីនមានថាមពលកាន់តែខ្លាំង ជាមួយសំឡេងស្ងាត់ និងកាន់តែសន្សំសំចៃសាំង។
២- COMBI BRAKE ជាប្រព័ន្ធហ្វ្រាំងផ្គួប ដែលហ្វ្រាំងមុខ និងក្រោយធ្វើការព្រមគ្នាក្នុងពេលតែមួយអាចធានាបាននូវសុវត្ថិភាពក្នុងការបើកបរ។
៣- IDLING STOP SYSTEM ជាប្រព័ន្ធដ៏ទំនើបដែលពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិនៅពេលដែលអ្នកឈប់លើសពី៣វិនាទី ហើយវាបញ្ឆេះម៉ាស៊ីនដោយស្វ័យប្រវត្តនៅពេលដែលអ្នកមួលហ្គែឡើង ដូច្នេះវាកាន់តែសន្សំសំចៃសាំងបន្ថែមទៀត។
៤- PGM-FI ជាបច្ចេកវិទ្យាដែលយកពីប្រភេទម៉ូតូធំ Scooter នៅប្រទេសជប៉ុន ដែលជួយសន្សំសំចៃសាំង និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។ ៥-ក្រុមហ៊ុន N. C. X. Company Limited សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្នាក់ងារចែកចាយ ហុងដា ដៃគូសហការ និងអតិថិជនទាំងអស់ដែលតែងតែស្រឡាញ់ក៏ដូចជាគាំទ្រម៉ូតូម៉ាកហុងដាទាំងអស់។
៦- ក្រុមហ៊ុន N. C. X. Company Limited ប្ដេជ្ញាថា តែងតែនាំមកជូនលោកអ្នកបច្ចេកវិទ្យាថ្មីៗ បែបផែនជីវិតបែបទំនើប គុណភាព ប្រណីតភាព និងឧត្តមភាព ពីក្រុមហ៊ុន ហុងដា ដើម្បីបំពេញនូវបំណងប្រាថ្នារបស់លោកអ្នក និងធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែមានភាពងាយស្រួល៕ ដោយសហការ
ចែករំលែកព័តមាននេះ