ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​យ៉ាង​រន្ធត់​តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ដ​មួយ​គ្រឿង បណ្ដាល​ឲ្យ​បុរស​ម្នាក់​បោក​ក្បាល​នៅ​នឹង​ថ្នល់​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែកឯ​រថយន្ដ​បាន​បើក​គេច​បាត់​ស្រមោល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស នៅ​ភូមិ​ប្រការ…

រាជធានី​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ដ​មួយ​គ្រឿង បណ្ដាល​ឲ្យ​បុរស​ម្នាក់​បោក​ក្បាល​នៅ​នឹង​ថ្នល់​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែកឯ​រថយន្ដ​បាន​បើក​គេច​បាត់​ស្រមោល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស នៅ​ភូមិ​ប្រការ ​សង្កាត់​ព្រៃ​ស ខ​ណ្ឌ​ដង្កោ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រឿ​ន សា​រុន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​មាន រាជធានី​ភ្នំពេញ មានស្រុក​កំណើត​ក្នុងភូមិ​ភ្នា​ត ឃុំ​រៀន​ថ្មី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​វ័យ​ចំណាក់​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BF-៦៧៧៩ បាន​ធ្វើ​ដំណើរ​ពី​ទិស​ដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​មក​បុក​រថយន្ដ​មួយ​គ្រឿង​ដែល​មិន​ស្គាល់​ម៉ាក​ចំ​ពីក្រោយ បណ្ដាល​ឲ្យ​អ្នកបើកបរ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់ជាតិ​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​អ្នកបើកបរ​បាន​បើករថយន្ដ​គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ និង​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យក​ម៉ូតូ ចំណែក​សព​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ