ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​ការដ្ឋាន​មួយ​នេះ ចាំ​មើល​យ៉ាងណា​បន្ត​ទៀត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣​និង​២១​នាទី​រសៀល ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​គោក​ក្រសាំង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣​និង​២១​នាទី​រសៀល ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​គោក​ក្រសាំង សង្កាត់​ស្វាយ​ដង្គំ ក្រុង​- ខេត្តសៀមរាប កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចម្រុះ​មូលដ្ឋាន ។

ដោយ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ការដ្ឋាន​ជីក​យក​ដីល្បាប់​លក់​០១​កន្លែង គ្មាន​ច្បាប់​អនុញ្ញាតិ​ដែល​ម្ចាស់​មានឈ្មោះ លាភ ឆេ​ង​ស្រូ​យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បច្ចុប្បន្ន​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ បាន​ធ្វើ​អាជីវកម្ម​កាយ​ដី​លក់ គ្មាន​ច្បាប់​ក្នុង​ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​កម្លាំង​ជំនាញ​បាន​ប្រាប់​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោកស្នងការ​ខេត្ត និង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ចុះ​បង្ក្រាប​ការដ្ឋាន​ជីក​យក​ដីល្បាប់​លក់​០១​កន្លែង គ្មាន​ច្បាប់​អនុញ្ញាតិ ទើប​កម្លាំង​យើង​បាន​ចុះ​កិច្ច​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ការដ្ឋាន​ជីក​យក​ដីល្បាប់​លក់​០១ កន្លែង​គ្មាន​ច្បាប់ ព្រមទាំង​នាំ​យក​ម្ចាស់​ទីតាំង និង​មេការ​ទាំង​២​នាក់​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​ឱ្យធ្វើ​កិច្ចសន្យា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។

ប្រភព​បាន​បញ្ជាក់​ថា សមត្ថកិច្ច​យើង​បាន​ធ្វើ​កំណត់ហេតុ​ជូន​ម្ចាស់​ការដ្ឋាន​ដូច​ខាងក្រោម​១- ធ្វើ​កំណត់ហេតុ​បិទ​ការដ្ឋាន ដើម្បី​ផ្អាក​សកម្មភាព​អាជីវកម្ម​ជា​បណ្តោះអាសន្ន ។ ២-​ធ្វើ​កំណត់ហេតុ​ដកហូត​គ្រឿ​ចក្រ​រក្សា​ទុក​នៅ​នឹង​កន្លែង​ការដ្ឋាន​ចំនួន​១២​គ្រឿង​គឺ -​រថយន្ត​ដឹក​ដី​កង់​៦​ចំនួន​០៩​គ្រឿង រថយន្ត​បាញ់​ទឹក​ស្រោច​ផ្លូវ​០១​គ្រឿង អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​ចំនួន​០២​គ្រឿង និង​នាំ​ខ្លួន​អ្នកគ្រប់គ្រង​ការដ្ឋាន​ចំនួន​០២​នាក់ យក​មក​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត គឺ​មានឈ្មោះ ស៊ឹ​ប ផ​ល្លី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។ ឈ្មោះ លាភ កៅ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​ខេត្តសៀមរាប ។

ចំណែក​ម្ចាស់​ការដ្ឋាន​ឱ្យមក​ធ្វើ​កិច្ចសន្យា និង​មក​បំពេញបែបបទ​ល័​ក្ខ​ខណ្ឌ​ឱ្យ​បាន​ត្រឹមត្រូវ និង​យល់ព្រម​ធ្វើការ​ផាកពិន័យ​អន្តរការណ៍ ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ។ ចំពោះ​អ្នកគ្រប់គ្រង​ការដ្ឋាន​ទាំង​០២​នាក់​ខាងលើ ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​សមត្ថកិច្ច​យើង​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​អប់រំ​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ