ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​កក់សក់​បែប​ណា ​ទើប​មិន​ឱ្យ​សក់​ជ្រុះ

5 ឆ្នាំ មុន

នៅ​ពេល​អ្នក​កក់សក់ ម្តង​ៗ​តែងតែ​ជ្រុះ​សក់​ច្រើន ហើយ​នេះ​ជា​កង្វល់​សម្រាប់​នារី​គ្រប់​រូប​។ ដូចនេះ​តើ​គួរ​ធ្វើ​ដូច​ម្តេច​ទើប​មិន​ធ្វើ​ឱ្យ​សក់​ជ្រុះ​នោះ ? 1.​អ្នក​ត្រូវ​តែ​សិតសក់​មុន​ពេល​កក់សក់ ព្រោះ​វា​នឹង​មិន​ជំពាក់​គ្នា​នៅ​ពេល​កក់ អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​ជ្រុះ​សក់​បាន ។ 2.​អ្នក​មិន​ត្រូវ​វ៉ៃ​ពពុះ​សាប៊ូ​នៅ​លើ​ក្បាល​ទេ…

នៅ​ពេល​អ្នក​កក់សក់ ម្តង​ៗ​តែងតែ​ជ្រុះ​សក់​ច្រើន ហើយ​នេះ​ជា​កង្វល់​សម្រាប់​នារី​គ្រប់​រូប​។ ដូចនេះ​តើ​គួរ​ធ្វើ​ដូច​ម្តេច​ទើប​មិន​ធ្វើ​ឱ្យ​សក់​ជ្រុះ​នោះ ?

1.​អ្នក​ត្រូវ​តែ​សិតសក់​មុន​ពេល​កក់សក់ ព្រោះ​វា​នឹង​មិន​ជំពាក់​គ្នា​នៅ​ពេល​កក់ អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​ជ្រុះ​សក់​បាន ។

2.​អ្នក​មិន​ត្រូវ​វ៉ៃ​ពពុះ​សាប៊ូ​នៅ​លើ​ក្បាល​ទេ ត្រូវ​តែ​វៃ​៉​នៅ​លើ​ដៃ​ជា​មុន​សិន​ទើប​ដាក់​លើ​ក្បាល ហើយ​ទើប​ធ្វើការ​កក់ ។

3.​អ្នក​មិន​ត្រូវ​អេស​ក្បាល​ខ្លាំង​ពេក​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ដែល​ធ្វើ​ឱ្យ​សរសៃសក់​អ្នក​លូតលាស់​មិន​បាន​ល្អ ។

4.​អ្នក​ត្រូវ​លាង​សម្អាត​សាប៊ូ​ចេញពី​សក់​ឱ្យ​អស់​ទើប​ធ្វើការ​អប់​សក់ ទើប​មិន​ធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ​ខ្លាំង​។

5.​អ្នក​មិន​ត្រូវ​អប់​ដល់​គោល​សក់​ទេ អប់​តែ​ចុង​ៗ​សក់​បាន​ហើយ ព្រោះ​បើ​អប់​ដល់​គោល វា​ធ្វើ​ឱ្យ​អ្នក​ជ្រុះ​សក់​ខ្លាំង​ណាស់ ។

6.​ជា​ចុង​ក្រោយ អ្នក​ត្រូវ​លាង​សម្អាត​សក់​ឱ្យ​ស្អាត​ដើម្បី​សុខភាព​សក់​អ្នក ហើយ​ដើម្បី​ការពារ​សក់​មិន​នៅ​ពេញ​ក្បាល​មិន​ជ្រុះ​អស់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ