ចេះតែឈឺចង្កេះ ដឹងអត់! បណ្តាលមកពីអ្វី?
ជារឿយៗ ការឈឺចង្កេះ កើតមានដោយមិនមានមូលហេតុច្បាស់លាស់ ដែលគ្រូពេទ្យអាចកំណត់បានជាមួយនឹងតេស្ត ឬការថតចង្កេះនោះទេ ។ បញ្ហាដែលផ្សារភ្ជាប់ទូទៅទៅនឹងការឈឺចង្កេះ រួមមាន ៖ ១-…
ជារឿយៗ ការឈឺចង្កេះ កើតមានដោយមិនមានមូលហេតុច្បាស់លាស់ ដែលគ្រូពេទ្យអាចកំណត់បានជាមួយនឹងតេស្ត ឬការថតចង្កេះនោះទេ ។ បញ្ហាដែលផ្សារភ្ជាប់ទូទៅទៅនឹងការឈឺចង្កេះ រួមមាន ៖ ១-…
ជារឿយៗ ការឈឺចង្កេះ កើតមានដោយមិនមានមូលហេតុច្បាស់លាស់ ដែលគ្រូពេទ្យអាចកំណត់បានជាមួយនឹងតេស្ត ឬការថតចង្កេះនោះទេ ។ បញ្ហាដែលផ្សារភ្ជាប់ទូទៅទៅនឹងការឈឺចង្កេះ រួមមាន ៖
១- ការយារសរសៃតឆ្អឹង ឬសាច់ដុំ ៖ ការលើករបស ់ធ្ងន់ៗ ដដែលៗ ឬការធ្វើចលនាដែលមិនត្រឹមត្រូវ ភ្លាមៗ អាចធ្វើអោយទាញសាច់ដុំចង្កេះ និងសរសៃតឆ្អឹង ដែលមាននៅនឹងឆ្អឹងខ្នង ។ ប្រសិនបើអ្នកមានកាយសម្បទាចុះខ្សោយ បញ្ហានេះអាចបណ្តាលអោយសាច់ដុំគាំងជាប់ និងឈឺ ។
២- រហែកសន្ទះឆ្អឹងខ្នង ៖ សន្ទះឆ្អឹងខ្នង មានសកម្មភាពដូចទៅនឹងដុំមួយទន់នៅចន្លោះឆ្អឹងកងខ្នង នីមួយៗ ។ វត្តមាននៃការរបូតចេញ ឬរហែកសន្ទះឆ្អឹងខ្នង ដោយមើលឃើញដោយការថតកាំរស្មីអិុច មិនមែនមានន័យថា មានការឈឺចង្កេះនោះទេ ។
ជំងឺនៃសន្ទះឆ្អឹងខ្នង ជារឿយៗ ត្រូវបានរកឃើញដោយចៃដន្យ ។ មនុស្សជាច្រើនដែលមិនមានការឈឺចង្កេះ ប្រែជាមានការរបូត ឬរហែកសន្ទះឆ្អឹងខ្នងនោះ នៅពេលដែលពួកគេថតកាំរស្មីអ៊ិចលើឆ្អឹងខ្នង ដោយមូលហេតុដទៃទៀត ។
ជំងឺរលាកសន្លាក់ឆ្អឹង ៖ ជំងឺរលាកសន្លាក់ឆ្អឹង អាចប៉ះពាល់ដល់ចង្កេះ ។ ក្នុងករណីមួយចំនួន ជំងឺរលាកសន្លាក់ឆ្អឹងនៅនឹងឆ្អឹងខ្នង អាចនាំឱ្យស្ទះលំហរចន្លោះពីឆ្អឹងខ្នង នីមួយៗ។
១- ភាពខុសប្រក្រតីនៃឆ្អឹង ៖ ការឈឺចង្កេះ អាចកើតមានឡើងប្រសិនបើឆ្អឹងខ្នងកោងខុសពីធម្មតា ។ ឆ្អឹងខ្នងកោង អាចនាំអោយឈឺចង្កេះ ប៉ុន្តែ ជាទូទៅកើតមានប្រសិនបើការកោងនោះខ្លាំងប៉ុណ្ណោះ។
២- ជំងឺពុកឆ្អឹង ៖ ការបាក់ឆ្អឹងខ្នង អាចកើតមានឡើងនៅពេលដែលឆ្អឹងក្លាយជាផុយ ឬស្រួយ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ