ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​លើ​បុរស​ម្នាក់​ទៀត​ហើយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​យ៉ាង​អា​ណោ​ធ​អាធ័ម​នៅ​កណ្តាល​ទ្រូងផ្លូវ ខណៈ​កំពុង​ជិះ​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​ជា​ច្រើន​កំណាត់ ស្រាប់តែ​ជួប​គ្រោះ​អកុសល​ដួល​ម៉ូតូ ធ្វើ​ឱ្យ​កំណត់​ឈើ​សង្កត់ពីលើ បណ្តាល​ឱ្យ​ស្លាប់​។ តាម​សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៦ មក​រា…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​យ៉ាង​អា​ណោ​ធ​អាធ័ម​នៅ​កណ្តាល​ទ្រូងផ្លូវ ខណៈ​កំពុង​ជិះ​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​ជា​ច្រើន​កំណាត់ ស្រាប់តែ​ជួប​គ្រោះ​អកុសល​ដួល​ម៉ូតូ ធ្វើ​ឱ្យ​កំណត់​ឈើ​សង្កត់ពីលើ បណ្តាល​ឱ្យ​ស្លាប់​។

តាម​សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៦ មក​រា ២០១៩ គេ​ឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹកឈើ​ចេញពី​តំបន់​ការពារ​សត្វព្រៃ​កែវ​សីមា ឆ្ពោះទៅ​ស្រុក​ស្នូល ខេត្តក្រចេះ លុះ​មក​ដល់​ចំណុច​មុខ​ផ្ទះសំណាក់​ស៊ី​ម​ប៉ោ​ហៀ​ក លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ស្រាប់តែ​ដួល​ម៉ូតូ​ធ្វើ​ឲ្យ​ឈើ​ដែល​ដឹក​ពីក្រោយ​សង្កត់ពីលើ​ចំ​ក្បាល បណ្តាល​ឱ្យ​ស្លាប់​មួយ​រំពេច​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡឹ​ក ភេទ​ប្រុស ស្នាក់​នៅ​ក្នុងភូមិ​អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។

គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៤​ចុង​ខែមករា ២០១៩​នេះ មាន​បុរស​ចំនួន​២​នាក់​ហើយ​ដែល​បាន​ស្លាប់​ដោយសារ​ការ​ដឹក​ជ​ញ្ជូ​ន​ឈើ​តាម​ម៉ូតូ ហើយ​កាលពី​អំឡុង​ឆ្នាំ​២០១៨ មាន​ករណី​បែប​នេះ​កើតឡើង​ស្ទើរ​រាប់​មិន​អស់ ។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ក្រីក្រ​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ​បាន​ស្លាប់​ជា​បន្តបន្ទាប់ ព្រោះតែ​ជំនួញ​ឈើ​បាន​កក្រើក​ឡើង​វិញ​ក្នុង​តំបន់​ស្រុក​កែវ​សីមា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ