ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ស្រៀវ​! ២​គ្រឿង​ពន្លះ​គ្នា ១​គ្រឿង​ទៀត​មក​គេច​ជួប​គ្រោះ​ខ្លួនឯង​លើ​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យោង​តាម​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​ករណី​រថយន្ត​៣​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​ទាំង​ព្រឹក​ព្រលឹម​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ម្តុំ​ខាង​មុខ​រោងចក្រ​សាំង​វ៉ូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យោង​តាម​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​ករណី​រថយន្ត​៣​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​ទាំង​ព្រឹក​ព្រលឹម​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ម្តុំ​ខាង​មុខ​រោងចក្រ​សាំង​វ៉ូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ ០៤ ចន្លោះ​គីឡូម៉ែត្រ ៣៣ -៣៤ ស្ថិត​ក្នុងភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​ណូ ប្រភេទ​បែន ពណ៌​ត្រួយ​ចេក ពាក់​ផ្លា​ក​លេខ ចង្កូត​ស្តាំ PP.2630 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ បាន​ចុះ​រត់គេច​ខ្លួន​បាត់ បាន​បុក​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ AJ.1339 បើក​ដោយ​ឈ្មោះ ជា សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ ផ្ទះ​១៣៥ ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ និង​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (​ប្រភេទ​បែន​) ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3D.1489 អ្នក​បើក​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ បាប​ចុះ​រត់គេច​ខ្លួន​បាត់​។

បើ​តាម​ការ​អះអាង​អ្នក​ឃើញ​ហេតុ​ការ​រណ៍​ដំបូង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ហ៊ី​ណូ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ត ១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX330 ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បើក​បរ​ពី​លិចទៅ​កើត​ស្របគ្នា​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​គេច ស្រាប់តែ​ផ្ទេ​ក​ខ្លួន​ក្រឡាប់​ដោយ​ខ្លួនឯង​តែ​ម្ដង ដោយ​បាត់បង់​ម្ចាស់​ការ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​អ្នក​បើករថយន្ត​ឡិច​ស៊ី​សរង​របួសស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​សម្ភព​ថ្នល់ទទឹង ចំណែក​រថយន្ត​ខូចខាត​ផ្នែក​មុខ​ស្ទើរ​ទាំងស្រុង រីឯ​រថយន្ត​ប្រភេទ​បែន​ទាំង​២​គ្រឿង​ខូចខាត​កម្រិត​ស្រាល ដោយឡែក​ម្ចាស់​រថយន្ត​ទាំង​២​រឿង​នេះ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​។ បច្ចុប្បន្ន​រថយន្ត​សរុប​ទាំង​៣​គ្រឿង​ខាងលើ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ការិយាល័យ​ចរា​ចរណ៍​ខេត្ដ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ