ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​២​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ដោះ​លែង

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​​អ្នកទោស​ខ្មែរ​២​នាក់​ឱ្យ​មាន​សេរីភាព​វិញ និង​នាំ​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ២០១៩​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​​អ្នកទោស​ខ្មែរ​២​នាក់​ឱ្យ​មាន​សេរីភាព​វិញ និង​នាំ​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ២០១៩​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ទាំង​២​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​ឱ្យ​មាន​សេរីភាព​ម្នាក់​ឈ្មោះ ឃោ​ន ខេន ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សំបូ រេ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។ ទាំង​២​នាក់ រស់នៅ​ភូមិ​វាល​ពោធិ៍ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ត្រូវ​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ តុលា ២០១៧ កន្លង​ទៅ ដោយ​ជាប់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ពី​បទ​ឆ្លង​ដែន​ខុស់ច្បាប់​កាប់​ឈើ​គ្រញ៉ូ​ង​ក្នុង​ទឹកដី​ថៃ​ចូល​តាម​ភូមិសាស្ត្រ​ច្រក​បុ​ស្បូវ តំបន់​ព្រំដែន​ខេត្តព្រះវិហា ។

មន្ត្រី​ដែល​បម្រើ​ការងា​នៅ​មាត់ច្រក​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​២​នាក់​ពី​ក្រុម​អាជ្ញាធរ​ថៃ សមត្ត​កិច្ច​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តទៅ​ទៀត ហើយ​សមត្ត​កិច្ច​ក៏​បានឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ