ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​នេសាទ​ក្នុង​ឆ្នាំ​២០១៨ កើន​៥​ភាគរយ​លើ​ចំនួន​អ្នកនេសាទ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ស្ថិតិ​ផល​ចាប់​នេសាទ​ចាប់​នៅ​ទូ​ទាំង​ខេត្ត​ក្នុង​ឆ្នាំ​២០១៨ និង​ឈាន​ចូល​ដើមឆ្នាំ​២០១៩​នេះ​មាន​ចំនួន ៦.៤៦៧ តោន ដែល​ជា​ផល​ចាប់​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ។ ដោយឡែក​សម្រាប់​ផល​ចាប់​ពពួក​វា​រី​សត្វ​ផ្សេង​ៗ​ទៀត រួម​មាន​(​ក្តាម…

ខេត្តស្ទឹងត្រែង ៖ ស្ថិតិ​ផល​ចាប់​នេសាទ​ចាប់​នៅ​ទូ​ទាំង​ខេត្ត​ក្នុង​ឆ្នាំ​២០១៨ និង​ឈាន​ចូល​ដើមឆ្នាំ​២០១៩​នេះ​មាន​ចំនួន ៦.៤៦៧ តោន ដែល​ជា​ផល​ចាប់​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ។ ដោយឡែក​សម្រាប់​ផល​ចាប់​ពពួក​វា​រី​សត្វ​ផ្សេង​ៗ​ទៀត រួម​មាន​(​ក្តាម ខ្ច​ង ខ្ចៅ កង្កែប អន្ទង់ គ្រុំ​…​ជាដើម​ដែល​តាម​វាលស្រែ​មាន​ប្រមាណ ៩៧០​តោន នេះ​បើ​តាម​ការ​អះអាង​ពីរ​បាយ​ការ​ខណ្ឌ​រដ្ឋបាល​ជលផល ។

របាយការណ៍​នេះ​ក៏​បាន​បញ្ជាក់​ពី​បរិមាណ​នៃ​ផល​នេសាទ​កែ​ច្នៃ​ទូ​ទាំង​ខេត្ត​នា​ឆ្នាំ​២០១៨ មាន​ប្រមាណ​ចំនួន​១០៧​តោន ក្នុង​នោះ​រួម​មាន​ប្រហុក​៣០​តោន ត្រីងៀត​៣២​តោន ផ្អក​២៧​តោន ត្រី​ហាល និង​ត្រីឆ្អើរ​១៨​តោន និង​ទឹកត្រី​ចំនួន​៣០០០​លី​ត្រ ។

ដោយសារ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ខណ្ឌ​រដ្ឋ បាល​ជលផល​ដឹកនាំ​ក្រុម​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ទាំង​០៥​ប៉ុស្តិ៍ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​សហគមន៍​នេសាទ​បាន​បង្ក្រាប​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដាយ (​ជីប​) ចំនួន​០៧​កន្លែង នៅ​ក្នុង​អូរ​តា​ឡាស ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​នោះ​វត្ថុ​តាង​ដែល​រឹបអូស​សាច់​អួន​០៧​មាត់ ប្រវែង​១៤០​ម៉ែត្រ ដោយ​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង និង​អប់រំ​ប្រជា​នេសាទ​នៅ​តំបន់​នោះ​រួមការ​ផ្សព្វផ្សាយ​ពី​រដូវ​បិទ​នេសាទ​ដល់​ប្រជា​នេសាទ​តាម​ដង​ទន្លេ​បាន​ចំនួន​១.៣០៥ នាក់ អប់រំ និង​ធ្វើ​កិច្ចសន្យា​ប្រជា​នេសាទ​៥៨០​នាក់​ដែរ នេសាទ​នៅ​រដូវ​បិទ​នេសាទ​ព្រមទាំង​ដកហូត​មង​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ​ចំនួន​១៥០​ត្បូង​ស្មើនឹង​ប្រវែង​២៣,៥១៧​ម៉ែត្រ ដកហូត​មង​លួច​ដាក់​ក្នុង​អន្លង់​អភិរក្ស​សត្វ​ផ្សោត​ចំនួន​១០៧​ត្បូង ស្មើនឹង​ប្រវែង​១២,៦៨៣ ម៉ែត្រ និង​សន្ទូចរនង​២៩,៤២២ ផ្លែ​ដកហូត និង​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​នូវ​ឧបករណ៍​លូ​ស្បៃ​មុង ដែល​អ្នកនេសាទ​លួច​ដាក់​ក្នុង​តំបន់ហាមឃាត់ និង​រឹបអូស​ក្បាល​ឆក់​ចំនួន​១២​គ្រឿង និង​ទូក​ម៉ាស៊ីន​០៣​គ្រឿង ។

ក្រោយ​ការ​បង្ក្រាប​រឹបអូស​វត្ថុ​តាង​នៃ​បទល្មើស​កម្លាំង​ជំនាញ​បាន​កសាង​សំណុំ រឿង និង​បញ្ជូន​ជនសង្ស័យ ចំនួន​០៦​នាក់ ដែល​បាន​ចាប់​ឃាត់ខ្លួន​ពី​បទ​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ទៅ​ពន្ធនាគារ​ខេត្ត (​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​)​។ ក្រៅពី​នោះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ដល់​ប្រជា​នេសាទ​ចំនួន​១២​នាក់ ដែល​ចូល​មក​នេសាទ​នៅ​តំបន់ហាមឃាត់​មុខទ្វារ​ទឹក​នៃ​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ដកហូត និង​បំផ្លាញ​ដាយ​អួន​ចំនួន​០៣​វង់ ប្រវែង​៧៥០​ម៉ែត្រ និង​ទទួល​ក្បាល​ឆក់​ពី​ប្រជា​ពល រដ្ឋ​ចំនួន​០៥​គ្រឿង​ផង​ដែរ ។

លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា ខណ្ឌ​ជលផល និង​លើក​ទិស​ដៅ​បន្ត​ផ្សព្វផ្សាយ​ពី​ច្បាប់​ស្តី​ពី​ជលផល​គោលការណ៍​ណែនាំ​ថ្មី​ៗ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នឹង​វិស័យ​ជលផល​ឲ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព ដើម្បី​ឲ្យ​បាន​ជ្រួល​ជ្រាប​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍​គ្រប់​ទីកន្លែង​ពង្រឹង​សហគមន៍​នេសាទ​ដែល​បាន​រៀបចំ​ហើយ​ឲ្យ​មាន​សមត្ថភាព និង​ភាព​ជា​ម្ចាស់​ផ្សព្វផ្សាយ​បណ្តុះ​បណ្ត​ល​បច្ចេកទេស​វារីវប្បកម្ម និង​ជំរុញ​កសិករ​ចិញ្ចឹម​ត្រី និង​កសិករ​ផលិត​ពូជ​ត្រី បំផុស​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​មច្ឆជាតិ បរិស្ថាន និង​សត្វ​ផ្សោត​ពង្រឹង​កិច្ចសហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ជលផល ក្នុង​ខេត្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​មន្ទីរ និង​អង្គភាព​នានា​នៅ​ជុំវិញ​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ