ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​ភ្ញាក់ផ្អើល​ហើយ​ក៏​ប្រាប់​សមត្ថកិច្ច​ភ្លាម

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ជាង​ពាក់កណ្ដាល​ជីវិត​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន ដោយសារ​មាន​វិបត្តិ​គ្រួសារ កាលពី​វេលា​ម៉ោង​២​និង​៤២​នាទី​រសៀល ថ្ងៃ​ទី​២៦ មក​រា​នេះ នៅ​ភូមិ​អណ្តូង​នាង ឃុំ​តា​គ្រាម ស្រុក​បាណ​ន់…

ខេត្តបាត់ដំបង ៖ បុរស​វ័យ​ជាង​ពាក់កណ្ដាល​ជីវិត​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន ដោយសារ​មាន​វិបត្តិ​គ្រួសារ កាលពី​វេលា​ម៉ោង​២​និង​៤២​នាទី​រសៀល ថ្ងៃ​ទី​២៦ មក​រា​នេះ នៅ​ភូមិ​អណ្តូង​នាង ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សោម ចាង អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ បុរស​បាន​ចង​.​ក នៅ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​ត្រូវ​បាន​សាច់ញាតិ​ប្រទះ​ឃើញ​ក៏​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។

បើ​តាម​សមត្ថកិច្ច​ដែល​បាន​សួរនាំ​ក្រុម​គ្រួសារ​ថា ជន​រង​គ្រោះ​ខាងលើ​ទំនង​មាន​វិបត្តិ​ក្នុង​គ្រួសារ ដោយសារ​ប្រពន្ធ​គាត់​រត់​ចោល ។ ក្រោយ​ពី​បែកបាក់​គ្រួសារ​គេ​តែង​ឃើញ​ជន​រង​គ្រោះ​ផឹកស្រា​រាល់ថ្ងៃ និយាយ​រៀបរាប់​តែ​រឿងរ៉ាវ​គ្រួសារ​ហាក់​ពិបាកចិត្ត​ក្រៃ​លែង​លុះ​នៅ​ថ្ងៃ​កើតហេតុ ស្រាប់តែ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​បែប​នេះ​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ ។ សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្រោយ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ