ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Update ៖ សព ខេមរៈ ស្រី​ពៅ នឹង​មក​ដល់​ខ្មែរ​វិញ​នា​វេលា​…​ក្នុងថ្ងៃនេះ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​តាមប្រភពពីបណ្តាញសង្គមផ្លូវការរបស់តារាចម្រៀង​ ខេ​មរៈ​ សេរីមន្ត ដែលជាបងប្រុសបង្កើត ខេមរៈ ស្រីពៅ បានសរសេររៀបរាបថា សពប្អូនស្រីរបស់ខ្លួន…

រាជធានីភ្នំពេញ ៖ បើ​តាមប្រភពពីបណ្តាញសង្គមផ្លូវការរបស់តារាចម្រៀង​ ខេ​មរៈ​ សេរីមន្ត ដែលជាបងប្រុសបង្កើត ខេមរៈ ស្រីពៅ បានសរសេររៀបរាបថា សពប្អូនស្រីរបស់ខ្លួន ខេមរៈ ស្រីពៅ នឹង​​មក​​ដល់​ស្រុក​ខ្មែរ​នៅ​វេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នេះ ។

យ៉ាងណាក៏ដោយ​លោក ខេ​មរៈ សិរីមន្ត បាន​​បញ្ជាក់​ថា ក្នុង​ករណី​ដែល​មានការ​ប្រែប្រួល​យ៉ាង​ណាលោក​នឹង​ជម្រាប​​ជូន​ប្រិ​យ​មិត្ត​គាំទ្រ​​បន្ថែម ​។

បើ​តាម​វី​ដេ​អូ​ដែលលោក ​ខេ​មរៈ សិរីមន្ត បាន​បង្ហោះ​នោះ​គេ​សង្កេត​ឃើញ​មាន​ពិធី​បង្សុកូលដើម្បីឧទ្ទិស​បួងសួងដួង​វិ​ញ្ញាណក្ខន្ធ​ ខេមរៈ ស្រី​ពៅ ឱ្យ​​បាន​ត្រលប់​មកមាតុ​ប្រទេស​​​យើង​វិញ​ផង​​ដែរ ​។

ចំណែក​នៅ​គេហដ្ឋាន​លោក ខេ​មរៈ សិរីមន្ត ​ក៏​បាន​សង់រោង​បុណ្យ​រួច​ជា​ស្រេច ដើម្បី​រង់ចាំ​សាក​សព​នាង​មក​ដល់ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណីខ្មែរ​ ​៕

https://www.facebook.com/sereymun.official/videos/2183158852002194/?__xts__[0]=68.ARASWcK36523NUwYulhEY8RwQfgn1aRlSHcN_rk-FGVvPeygtdeDAdG9spwVmu_uNWWopobo6DS8DqIngSXmLbUN-Auozt0u39O70Bq-yKkgMeMx_7AZGNCGDx5jkgPgo3fnD13NOfyW2DNaBWlqBzZoddzmsnAqe1gN_NZkiR048GE4tZKZvMWpWXC_BYERw_3Ig_1j9uBlMxs3-luWGCFNRAQSndVuzv6ymP0EWhdA9HFBPoVuboVaNxmfBU94ZEVKogBn06GorKHYz7wmT62oJXrs0HdRLr8E5Gx2kLJZ0zD4aYjTAkE5_YlIy4VpLZnLhCwdoMXxTFRHCDjLa6Yl-XNN8gLdjFDVYg&__tn__=-R

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ