ឡានធំបុកជីវិតគេស្លាប់​ហើយ​​បើករត់…


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ម៉ូតូ​កំពុង​ធ្វើ​ដំណើរ ហើយបត់ចង្កូត​បម្រុង​​​ចូល​ផ្ទះ ក៏​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​​បើក​មក​បុកបណ្តាល​ឱ្យ​ដួល​ម៉ូតូ​ធ្លាក់​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗយ៉ាង​អាណោចអាធ័ម ។ ហើយ​​រថយន្ត​ដឹកដី​បង្កនោះ មិន​បាន​ឈប់​មើល​​ទេ ដោយ​ព្យាយាម​បើក​គេច​យ៉ាងលឿន ប៉ុន្តែនៅ​​ទីបំផុត​​​ឃាត់​បាន​​ដដែល។

ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២៦ មក​រា ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​អំពៅ ។ ជំហាន​ដំបូង គេ​នៅ​ទាន់​ស្គាល់ឈ្មោះ​អ្នក​ស្លាប់​នៅ​ឡើយ តែ​ស្ត្រី​​ម្នាក់​​អាយុ​ប្រហែល​៣០​ឆ្នាំ ។ រីឯ​បើករថយន្ត​បង្ក ​ក៏​នៅ​មិន​ទាន់ស្គាល់​ឈ្មោះ​​ផង​ដែរ ។

ប្រភព​បន្ត​ថា ទាក់ទិន​ករណី​ខាងលើ គឺ​ភាគីទាំង២(រថយន្ត​និង​ម៉ូតូ​) កំពុង​​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក្នុង​ទិស​ដៅ​​ពី​ផ្សារ​គគីរ​មក​រាជធានី​ភ្នំពេញ ។ លុះ​​ជិះ​មក​ដល់​ចំណុច​កើតហេតុ ​​ខាង​ម៉ូតូ​កំពុង​​បត់​ស្តាំ​​​ចូល​​ផ្ទះ ក៏ត្រូវ​​​រថយន្ត​ដឹក​ដី​នេះ​​មក​បុក បណ្តាលឱ្យធ្លាក់​ស្ត្រីចេញពីលើម៉ូតូ​ដួលចូល​កង់រថយន្ត​កិន​​ស្លាប់​​​​តែ​ម្តង ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ