ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ២​គ្រួសារ​ចេញ​មក​ជំទាស់​​រឿង​ចាក់​ដី ឈ្លោះប្រកែក​ជេរ​គ្នា​បែកផ្សែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា នៅ​ខណៈ​នេះ​មាន​ទំនាស់​គ្នា​បែកផ្សែង​នៅ​ពេល​ដែល​តំណាង​ប្រជាពលរដ្ឋ​១៦៣​គ្រួសារ​ដែល​ឈ្នះក្តី​មានច្បាប់​អនុញ្ញាតិ​ពីសា​លា​រាជធានី​ភ្នំពេញ គឺ​ចាក់​ដី​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​រោងចក្រ​ទី​១ សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ តែ​មាន​២​គ្រួ​សារបាន​ជំទាស់​បណ្តាល​ឱ្យ​មានការ​ឈ្លោះប្រកែក​គ្នា ។ តាម​ប្រភព​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា នៅ​ខណៈ​នេះ​មាន​ទំនាស់​គ្នា​បែកផ្សែង​នៅ​ពេល​ដែល​តំណាង​ប្រជាពលរដ្ឋ​១៦៣​គ្រួសារ​ដែល​ឈ្នះក្តី​មានច្បាប់​អនុញ្ញាតិ​ពីសា​លា​រាជធានី​ភ្នំពេញ គឺ​ចាក់​ដី​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​រោងចក្រ​ទី​១ សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ តែ​មាន​២​គ្រួ​សារបាន​ជំទាស់​បណ្តាល​ឱ្យ​មានការ​ឈ្លោះប្រកែក​គ្នា ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ពួក​គាត់​២​គ្រួសារ​នាំ​គ្នា​ជំទាស់​មិន​ឱ្យ​ចាក់ ហើយ​បាន​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​បែកផ្សែង ដែល​ដី​នោះ​មាន​ទំហំ​ប្រមាណ​ជា​១​ហិ​កតា​ដែល​ស្ថិត​នៅ​ភូមិ​សង្កាត់​ខាងលើ ត្រូវ​បាន​១៦៣​គ្រួសារ​ប្តឹង និង​បាន​ឈ្នះក្តី​ពី​លោក គឹ​ម កៅ ហើយ​នាំ​គ្នា​ចាក់​ដី​ដោយ​ប្រជាពលរដ្ឋ​មាន​ប្លង់​រឹង​ត្រឹមត្រូវ ព្រមទាំង​មាន​លិខិត​អនុញ្ញាតិ​ពីសា​លា​រាជធានី​ភ្នំពេញ​ដែល​មាន​លោកស្រី ព្រឹ​ង សុ​ជាតិ ដែល​តំណាង​ប្រជាពលរដ្ឋ​១៦៣​គ្រួសារ​នាំ​គ្នា​ចាក់​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក ស្រាប់តែ​មាន​២​គ្រួសារ​ទៀត​ចេញ​មក​ជំទាស់​មិន​ឱ្យ​ចាក់​ក៏​មាន​ទំនាស់​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​បែកផ្សែង​នៅ​ចំណុច​កើតហេតុ​ខាងលើ​តែ​ម្តង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ២​គ្រួសារ​ដែល​ជំទាស់​ការ​ចាក់​ដី​នោះ​មានឈ្មោះ ជា សា​រុំ ដែល​មុន​ដំបូង​គាត់​ក៏​ជា​តំណាង​ប្រជាពលរដ្ឋ​១៦៣​គ្រួសារ​ដែល​តវ៉ា​ក្តី​យក​ដី​រួម​នោះ​ផង​ដែរ តែ​ក្រោយមក​គាត់​មានគំនិត​ចង់បាន​ដី​នោះ​តែ​ម្នាក់ឯង ហើយ​ក៏​មាន​តំណាង​ប្រជាពលរដ្ឋ​លោកស្រី ព្រីង សុ​ជាតិ បាន​ប្តឹង​តវ៉ា​ក៏​បាន​ឈ្នះក្តី​នោះ ។

បន្ទាប់​ពី​ឈ្នះក្តី​ប្រជាពលរដ្ឋ​ក៏​បាន​ធ្វើ​ប្លង់ និង​សុំ​ច្បាប់​ចាក់​ដី​តែ​ត្រូវ​បាន​២​គ្រួសារ​ក្នុង​ចំណោម​១៦៣​គ្រួ​សារបាន​ជំទាស់​មិន​ឱ្យ​ចាក់​ក៏​បង្ក​ឱ្យ​មានការ​ឈ្លោះប្រកែក​ជេរ​គ្នា​បែកផ្សែង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ