ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ដែល​ចេះ​ស្ទើរ​…​ផ្សំ​ប្រមាថ​ស្ថាន​ការណ៍ ចាក់​ភ្ញៀវ​ចោល​លើ​ផ្លូវ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​​ករណី​ម៉ូតូ​កង់​បី​(ឥណ្ឌា)​មួយ​គ្រឿង​ ក្រឡាប់ចាក់មនុស្ស​​​​​​ចោល​លើ​​ផ្លូវ​៣នាក់ ក្នុងនោះអ្នកបើកម្នាក់ កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​​២៥ ​មករា ​ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៧…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​​ករណី​ម៉ូតូ​កង់​បី​(ឥណ្ឌា)​មួយ​គ្រឿង​ ក្រឡាប់ចាក់មនុស្ស​​​​​​ចោល​លើ​​ផ្លូវ​៣នាក់ ក្នុងនោះអ្នកបើកម្នាក់ កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​​២៥ ​មករា ​ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ​លិន ។ ក្នុង​​ហេតុការណ៍នេះត្រូវ​គេដឹងថា បង្កឡើង​ដោយ​​អ្នកបើក​ម៉ូតូ​នេះ​តែម្តង ដែល​​ចេះ​ស្ទើ​រភ្លើង​​​ពេក​​​ក្នុងពេល​​រេ​ចង្កូត​​កាច់​​ពេញទំហឹង​ ។

​សេចក្តីរាយការណ៍ឱ្យដឹងថា អ្នកបើកខាងលើ​ឈ្មោះ អន វណ្ណ​រិ​ទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រង​របួស​ចំ​ដើម​ទ្រូង ។ ​ដោយឡែក ជនរងគ្រោះម្នាក់​ឈ្មោះ កែវ សុ​ម៉ា​លី ភេទ​ស្រី អាយុ​៦១​ឆ្នាំ រង​របួសធ្ងន់ ​និងម្នាក់ទៀត​​ឈ្មោះ​កែវ វ៉ា​ន់​ដា​រ៉ា ​សុ​ផាវ​ង្យ ភេទ​ប្រុស អាយុ​​៦​ឆ្នាំ រង​របួសស្រាល ទាំង​បី​នាក់ ​មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត ​បម្រុង​ត្រឡប់​ទៅ​ផ្ទះ​​វិញ ។ ​បើកបរ​សុខ​ៗ​ស្រាប់តែ​រេ​ចង្កូត ​ទៅ​ខាងស្តាំ​ដៃ​ជ្រុល​ធ្លាក់​ប្រឡាយ​អត់​មាន​ទឹក​ក្រឡាប់មួយកន្លែង ​។

អត្ថបទសរសេរ ដោយ