ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ធ្លាក់ទឹក​ឮ​ប្រូង​…​​តែ​កម្លាំងកូន​​តូច​មិន​​​ដល់ក៏​ទាញអត់ម​ក​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រីម្នាក់​បានធ្លាក់​ប្រឡាយ​ទឹកបណ្តាល​ឱ្យ​លង់​ស្លាប់​យ៉ាង​អា​​ណោចអាធ័ម ។ ហើយអ្វី​ដែល​កាន់តែ​ធ្វើឱ្យ​សង្វេគចិត្ត​ទៀតនោះ គឺ​បាន​បន្សល់​កូនស្រី​អាយុ១៣ឆ្នាំម្នាក់​ ដែល​​​នាង​​មិន​​ដឹងទៅ​​ទីពឹង​​អ្នក​ណា​ ខណៈ​ឪពុកមិនបាន​នៅជិត​ថែទាំ​ទៀត ។…

ខេត្តស្ទឹងត្រែង ​៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រីម្នាក់​បានធ្លាក់​ប្រឡាយ​ទឹកបណ្តាល​ឱ្យ​លង់​ស្លាប់​យ៉ាង​
អា​​ណោចអាធ័ម ។ ហើយអ្វី​ដែល​កាន់តែ​ធ្វើឱ្យ​សង្វេគចិត្ត​ទៀតនោះ គឺ​បាន​បន្សល់​កូនស្រី​អាយុ១៣ឆ្នាំម្នាក់​ ដែល​​​នាង​​មិន​​ដឹងទៅ​​ទីពឹង​​អ្នក​ណា​ ខណៈ​ឪពុកមិនបាន​នៅជិត​ថែទាំ​ទៀត ។ ​ហេតុការណ៍ដ៏រន្ធត់នេះ កើត​ឡើង ​កាលពី​វេលា​ម៉ោងជាង​៦​យប់ថ្ងៃទី​២៥ មករា ​ស្ថិត​នៅ​​​ឃុំ​ស្រែ​ក្រសាំង ​ស្រុក​សៀម​បូក ​ខេត្តស្ទឹង​ត្រែង ​។

សេចក្តីរាយការណ៍បន្តថា ​ ស្ត្រី​ដែលស្លាប់​ឈ្មោះ​​អួ​យ ឆេ​ង អាយុ​៤៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូនស្រី​​អាយុ​១៣​ឆ្នាំ​​ម្នាក់ឈ្មោះ​ស្រី រ័​ត្ន សព្វថ្ងៃរស់នៅជាមួយគ្នា​ ។ ​ប្រភពបន្តថា មុន​កើតហេតុ​ នៅ​វេលា​ម៉ោង​ជិត​​៦យប់ថ្ងៃ​នោះ ស្ត្រី​ជា​ម្តាយ​បានប្រាប់កូនឱ្យ​យក​ប៉ោត​និង​ខោអាវ​ប្រឡាក់​ៗ​ទៅ​បោកគក់ ។ គាត់​រក​ចង់​បោក​ខោអាវនោះ​នៅ​មាត់​ទន្លេ​ទេ​ តែ​​ពេលវេលា​មិន​អំណោយផល​ គាត់​​មកបោកនៅ​​ប្រឡាយ​​ទំនប់​ទឹកនេះវិញ (ទីតាំងកើតហេតុ) ​ព្រោះ​នៅ​ជិត​ផ្ទះផង ​។

កូនស្រី​១៣ឆ្នាំរូបនេះ​ បានឱ្យដឹង​ទាំង​ទឹកភ្នែកទៀតថា​ ពេល​ម្តាយ​កំពុង​អង្គុយ​បោកគក់​ខោអាវនៅទីនោះ ​បាន​ប្រមាណ​ជា​១០​នាទី ​ស្រាប់តែ​ធ្លាក់​ផ្កាប់មុខ​​ទៅ​ក្នុង​ប្រឡាយ​ទឹក​​តែម្តង ។ ហើយនាង​ភ័យណាស់ បាន​ខំ​ចាប់​​​ទាញ​ម្តាយមកវិញ​ តែ​ទាញ​មិន​បាននោះ​ទេ ​ទើប​​រ​ត់ទៅ​ភូមិ​វិញ ដើម្បី​ហៅ​អ្នកស្រុក​ឱ្យមក​​ជួយ ។ នាង​បន្តថា ​តែ​​ពេល​នាងត្រឡប់​​មកវិញ អ្វីៗបាន​​ហួសពេលអស់ ដោយ​​ម្តាយ​បាន​​ឈ្លក់ទឹក​លង់​ស្លាប់បាត់​​ទៅ​ហើយ​ ។

អត្ថបទសរសេរ ដោយ