ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សពខេមរៈ ស្រី​ពៅ នឹង​មក​ដល់​ខ្មែរ​រសៀល​​​ស្អែក​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​មិន​មានការ​ប្រែប្រួល​នោះ​ទេ​ ​សព​របស់​តារាចម្រៀង​ ខេ​មរៈ​ ស្រី​ពៅ នឹង​​មក​​ដល់​ស្រុក​ខ្មែរ​នៅ​រសៀល​​ថ្ងៃទី​២៧ មករា (ស្អែក​) នេះ…

រាជធានីភ្នំពេញ ៖ បើ​មិន​មានការ​ប្រែប្រួល​នោះ​ទេ​ ​សព​របស់​តារាចម្រៀង​ ខេ​មរៈ​ ស្រី​ពៅ នឹង​​មក​​ដល់​ស្រុក​ខ្មែរ​នៅ​រសៀល​​ថ្ងៃទី​២៧ មករា (ស្អែក​) នេះ ​។ នេះ​បើយោតាម​​​ការ​ឱ្យ​​ដឹង​ពី​តារាចម្រៀង​លោក
ខេ​មរៈ សិរីមន្ត ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ​ដើម្បី​ទទួលយក​សព​ប្អូនស្រី​ខ្លួន​​មក​ស្រុក​ខ្មែរ​វិញ ។

​យ៉ាងណាក៏ដោយ​ លោកខេ​មរៈ សិរីមន្ត បាន​​បញ្ជាក់​ថា ក្នុង​ករណី​ដែល​មានការ​ប្រែប្រួល​យ៉ាងណា​ លោក​នឹង​ជម្រាប​​ជូន​ប្រិ​យ​មិត្ត​គាំទ្រ​​បន្ថែម ​។ បើ​តាម​វី​ដេ​អូ​ដែលលោក​ខេ​មរៈ សិរីមន្ត បាន​បង្ហោះ​នោះ ​គេ​សង្កេត​ឃើញ​មាន​ពិធី​បង្សុកូល ដើម្បីឧទ្ទិស​បួងសួងដួង​វិ​ញ្ញាណក្ខន្ធ​ ខេមរៈ ស្រី​ពៅ ឱ្យ​​បាន​ត្រលប់​មកមាតុ​ប្រទេស​​​យើង​វិញ​ផង​​ដែរ​។

ចំណែក​នៅ​គេហដ្ឋាន​លោកខេ​មរៈ សិរីមន្ត ​ក៏​បាន​សង់រោង​បុណ្យ​រួច​ជា​ស្រេច ដើម្បី​រង​់ចាំ​សាក​សព​នាង​មក​ដល់ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណីខ្មែរ​ ​។

គួររំលឹកថា តារាចម្រៀង ខេមរៈ ស្រី​ពៅ ​បាន​ទទួលមរណភាព នៅ​មន្ទីរពេទ្យ​ប្រទេស​ឥណ្ឌា នៅ​រសៀល​ថ្ងៃ​ទី​២៥ ​មករា ឆ្នាំ​២០១៩ ​។ ក្រុម​គ្រួសារ​របស់​លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់​ថា តាម​ការ​ពិត ខេមរៈ ស្រី​ពៅ មាន​ជំងឺ​​សួត និង​ក្រលៀន​ធ្ងន់ធ្ងរ៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​​ទេ ពោល​គឺ​ទើបតែ​រយៈពេល​២​ខែ​នេះ នាង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​ក្រុម​គ្រួសារសម្រេច​បញ្ជូន​ទៅ​ព្យា​បាល​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​នាង​បាន​ឡើយ។

ដំណើរចាកចេញពីប្រទេសឥណ្ឌារបស់ប្អូនស្រី ខេមរៈ ស្រីពៅ សូមថ្លែងអំណរគុណ ដល់លោក ឯកឧត្តម នាយឧត្តសេនីយ៍កត្តិបណ្ឌិត ប៉ា ហ៊ី ប៊ុនហៀង និង លោកជំទាវ ម៉ាក់ ប៉ែន ចន្ទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និង លោកជំទាវ ហុីង សុខលាភ ដែលបាននិមន្តអញ្ជើញ សម្តេចព្រះសង្ឃ វង់ សាម៉ូរ៉ា បាំងក្សូល ដើម្បី ឧទ្ទិសបួងសួង ដួងវិញ្ញានក្ខ័ន ប្អូនស្រី ខេមរៈ ស្រីពៅ អោយបានត្រលប់មក មាតុប្រទេសយើងវិញ ??? ប្រហែលម៉ោង7យប់ទើប សពប្អូន ស្រី និងបានត្រលបមកដលប្រទេសយើងវិញហើយ។ បើមានការប្រែប្រួល ខ្ញុំបាទនិងជំរាបជាដំណឹងបន្តទៀត។

បាន​បង្ហោះ​ដោយ Khemarak Sereymun នៅ សុក្រ 25 មករា 2019

អត្ថបទសរសេរ ដោយ