ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manu សង្ឃឹម​ខ្ពស់​ក្រោយ Neymar ត្រូវ​គេ​ចាក់​កង់​បែក​ចំ​កន្លែង​ណាស់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Standard Media បានឱ្យ​ដឹង​ថា ឱកាស​យក​ពាន​របស់ Manchester United កើនឡើង​យ៉ាង​ខ្ពស់ ក្រោយ​ពី Neymar…

តាម​ប្រភព​ព័ត៌មាន Standard Media បានឱ្យ​ដឹង​ថា ឱកាស​យក​ពាន​របស់ Manchester United កើនឡើង​យ៉ាង​ខ្ពស់ ក្រោយ​ពី Neymar នៅ​ក្លិប PSG រង​របួស​ក្នុង​ការ​ប្រកួត​ជាមួយនឹង Strasbourg កាលពី​យប់​ថ្ងៃ​ពុធ ។

កីឡាករ​ជើង​ខ្លាំង​ប្រេ​ស៊ី​ល បាន​រង​របួស​នៅ​កន្លែង​ចាស់ (​ក​.​ជើង​ខាងស្តាំ​) ជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន​បារាំង​យកឈ្នះ Strasbourg ជាមួយនឹង​លទ្ធផល 2-0 ។ នៅ​ពេល​នេះ​គេ​នៅ​មិន​ទាន់​អាច​កំណត់​ពី​ភាព​ធ្ងន់ធ្ងរ​របស់​របួស​នោះ​នៅឡើយ​ទេ ។

លោក Thomas Tuchel គ្រូបង្វឹក​របស់ PSG ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ការ​ប្រកួត​ថា ៖«Neymar មានការ​ព្រួយបារម្ភ ព្រោះ​វា​គឺ​របួស​នៅ​ជើង​ដដែល ហើយ​ចំ​កន្លែង​ដដែល ។ នេះ​ក៏​ដោយសារ​តែ​អាជ្ញាកណ្តាល​ក្នុង​ការ​ប្រកួត​នោះ មិន​បាន​ផ្លុំ​កញ្ចែ​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ​» ។

គេ​នៅ​មិន​ទាន់​ដឹង​ថា Neymar អាច​ចូល​ប្រកួត​វិញ​នៅ​ពេល​ណា​នៅឡើយ​ទេ ។ គេ​កំពុង​តែ​សម្រាក​ព្យាបាល ដើម្បី​ឱ្យ​អ្វី​ៗ​បាន​ដូច​ដើម​សិន បាន​អាច​គិត​រឿង​ការ​ប្រកួត​កើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ