ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​មើល៍​…​គ្រោះថ្នាក់មួយដែល​​មនុស្ស​ព្យា​​​យាមបើក​​​​​​ជែង​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់ ​​រវាង​រថយន្ត​ម៉ាកឡិចស៊ីស​Rx-300 ​ពាក់​ស្លាក​​លេខ​ភ្នំពេញ​2AQ-7684 ជាមួយ​រថយន្ត​ធុន​​ធ្ងន់​ម៉ាកហ៊ីយ៉ាន់​​ដាយ ​ពាក់ស្លាក​​លេខ​ភ្នំពេញ​3C-3075 ក្នុងទិស​​ដៅ​ផ្ទុយ​គ្នាបុកយ៉ាងទំហឹង…

ខេត្តកំពង់ធំ ៖ ​ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់ ​​រវាង​រថយន្ត​ម៉ាកឡិចស៊ីស​Rx-300 ​ពាក់​ស្លាក​​លេខ​ភ្នំពេញ​2AQ-7684 ជាមួយ​រថយន្ត​ធុន​​ធ្ងន់​ម៉ាកហ៊ីយ៉ាន់​​ដាយ ​ពាក់ស្លាក​​លេខ​ភ្នំពេញ​3C-3075 ក្នុងទិស​​ដៅ​ផ្ទុយ​គ្នាបុកយ៉ាងទំហឹង បណ្តាល​ឱ្យ​មាន​មនុស្ស​រង​​របួសធ្ងន់​​-ស្រាល​៤​នាក់ ​​​កើត​ឡើង​លើ​ផ្លូវជាតិ​លេខ​៦ (ចន្លោះ​គីឡូម៉ែត្រ​លេខ​២០២-២០៣) ​​វេលា​ម៉ោង​០១ និង​៣០​រសៀល​​ថ្ងៃ​ទី​២៥​ មករា ​ភូមិ​ក្រសាំង​(​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍បន្តថា ​អ្នកបើកបរ​រថយន្តឡិចស៊ីសត្រូវគេស្គាល់មាន​ឈ្មោះ សែ​​ ​ពន្លឺ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​គោក​ឃ្លាំង សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ តែ​របួសស្រាល​ បច្ចុប្បន្នត្រូវសមត្ថ​កិច្ច​​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ដើម្បីសាកសួរ ។ ដោយឡែក ​អ្នក​រួម​ដំណើ​២​នាក់ ១-ឈ្មោះ ADAM WOJCIECH ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​(​ជនជាតិ​ហូ​ឡង់​) (​របួសធ្ងន់បាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​)​ និង២-​ឈ្មោះ​AGNIESZKA ភេទ​ស្រី អាយុ​៤៦​ឆ្នាំ​(​ជនជាតិ​ហូ​ឡង់​)(​របួសធ្ងន់​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​)​ ។

រី​ឯខាង​អ្នកបើកបរ​រថយន្ត​​ហ៊ីយ៉ាន់ដាយវិញ មាន​ឈ្មោះ​ឈួ​ន​ ​រតនា មុខរបរ​អ្នកបើកបរ​រថយន្តដែរ​ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ពន្លាជ័យ ឃុំ​បន្ទា​ង​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​ (​គ្មាន​របួស​) ។ អ្នក​រួម​ដំណើរ​​២​នាក់ទៀត ១-ឈ្មោះកន ​ផានិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួសធ្ងន់​) រស់នៅ​ភូមិ​ចេក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ​​និង២-ឈ្មោះ អ៊ា​ង​ វណ្ណ​នី ភេទ​ប្រុស អាយុ​២៩ឆ្នាំ ​(​របួសធ្ងន់​) រស់នៅ​ភូមិ​ឈើទាល ឃុំ​កំពង់​​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ចំពោះ​មូលហេតុ​​ ត្រូវនគរបាលចរាចរណ៍បានឱ្យ​ដឹង​បឋមថា គឺ​​បង្ក​ឡើង​ភាគីរថយន្តឡិចស៊ីស ដែលព្យា​យាម​បើក​​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ។

អត្ថបទសរសេរ ដោយ