ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​រៀប​ការ​ប៉ុន្មាន​ថ្ងៃ​ខាង​ប្រុស​រត់​មក​សុំ​បែក​គ្នា ដោយសារ​តែ​នាង​…

5 ឆ្នាំ មុន

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា អនាគត​កូនក្រមុំ​ត្រូវ​បាន​ខាង​ប្រុស​សុំ​បែក ក្រោយ​ពី​ឡើង​ទម្ងន់ និង​មាន​ដុំ​សាច់​នៅ​ក្នុង​ខួរក្បាល ដែល​ព្យាបាល​មិនជា​។ Emily…

អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា អនាគត​កូនក្រមុំ​ត្រូវ​បាន​ខាង​ប្រុស​សុំ​បែក ក្រោយ​ពី​ឡើង​ទម្ងន់ និង​មាន​ដុំ​សាច់​នៅ​ក្នុង​ខួរក្បាល ដែល​ព្យាបាល​មិនជា​។

Emily Nicholson អាយុ​២៤​ឆ្នាំ ដែល​ធ្លាប់​ជា​អ្នកគ្រប់គ្រង​ក្លិប មុន​ពេល​ដឹងខ្លួន​ថា មាន​ដុំ​សាច់​នៅ​ក្នុង​ខួរក្បាល កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦​។ ពេល​នោះ មិត្ត​ប្រុស​របស់​នាង ឈ្មោះ Jamie Smith អាយុ​២៤​ឆ្នាំ​ដូច​គ្នា បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​នាង ក្រោយ​ពី​ដឹង​ថា នាង​មាន​ជំងឺ​ព្យាបាល​មិនជា​។ នេះ​ពិតជា​មិត្ត​ប្រុស​ស្មោះ​មែនទែន​! តែ​ចុង​ក្រោយ​បែរជា​សុំ​បែក​នៅ​មុន​ថ្ងៃ​រៀប​ការ​ប៉ុន្មាន​ថ្ងៃ ដោយសារ​តែ​នាង​ឡើង​ទម្ងន់​ទៅ​វិញ​។

ការ​ឡើង​ទម្ងន់​នេះ គឺ​ដោយសារ​តែ​ផល​ប៉ះពាល់​របស់​ថ្នាំ​ប្រភេទ​ស្តេ​រ៉ូ​អ៊ី​ត ដែល​ប្រើ​សម្រាប់​ទប់​ជាមួយនឹង​ជំងឺ​។ នាង​បាន​ឡើង​ទម្ងន់​ដល់​ទៅ​៣៨​គីឡូក្រាម ក្នុង​រយៈពេល​ត្រឹមតែ​៦​ស​ប្តា​ហ៍​។

នា​ពេល​នេះ នាង​កំពុង​តែ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ បើ​ទោះបីជា​ដឹង​ថា មើល​មិនជា​ក៏​ដោយ​។ គ្រូពេទ្យ​ក៏​មិនដឹង​ថា នាង​នៅ​សល់​ពេល​ប៉ុន្មាន​ទៀត​ដើម្បី​រស់​នោះ​ទេ​។ នាង​បាន​និយាយ​អំពី​បទ​ពិសោធន៍​ស្នេហា​ដ៏​ជូរ​ចត់​របស់​នាង​ថា​៖ «​វា​ពិតជា​មិនល្អ​សោះឡើយ​។ គាត់​បាន​បង្ហាញ​ខ្ញុំ​យ៉ាង​ច្បាស់​ថា គាត់​មិន​ស្រលាញ់​ខ្ញុំ​ទេ​។ គាត់​គ្រាន់តែ​ស្រលាញ់​រូបរាង​ខាងក្រៅ​របស់ខ្ញុំ​ប៉ុណ្ណោះ​»​។

Emily បាន​បន្ត​ថា​៖ «​ពេល​នេះ ខ្ញុំ​មិន​មាន​អារម្មណ៍​អ្វី​ពី​គាត់​ទៀត​ទេ​។ គាត់​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់ ហើយ​ខ្ញុំ​ក៏​មិន​ត្រូវ​ឈឺ​អី​មក​ដល់​បច្ចុប្បន្ន​ដែរ​។ ខ្ញុំ​គឺ​ត្រូវ​តែ​រឹង​មាំ​»​។

ដោយសារ​តែ​ការ​ព្យាបាល​ត្រូវ​ទាមទារ​អស់​លុយ​ច្រើន គ្រួសារ​របស់​នាង​បាន​បង្ហោះ​សុំ​ជំនួយ​ពី​មហាជន​តាម​អន​ឡាញ​។ នេះ​ក៏​ដោយសារ​តែ​ថ្នាំ​ចាក់​ម្យ៉ាង​មក​ពី​អា​ល្លឺ​ម៉​ង់ តម្លៃ​ជិត​៤​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ម្ជុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ