ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ណាស់​…​ម៉ូតូ​ដឹក​សាំង​ដួល​ឆេះ​ស្លា.ប់​ខ្លួនឯង​នេះ​«​លឿន​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ដឹក​សាំង​មួយ​គ្រឿងដែល​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ បាន​ជ្រុលទៅ​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង ​ដួល​អូស​កកិត​នឹង​ថ្នល់ បណ្តាល​ឲ្យ​ឆេះ​យ៉ាង​សន្ធោរសន្ធៅ ហើយអ្នក​បើក​ម៉ូតូ​ក៏​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដូច​គេ​ដុត​ទាំង​រស់ ។ ករណី​នេះ​ ក៏​បណ្តាល​ឲ្យ​ឆេះ​រាល​ទៅ​ដល់​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ដឹក​សាំង​មួយ​គ្រឿងដែល​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ បាន​ជ្រុលទៅ​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង ​ដួល​អូស​កកិត​នឹង​ថ្នល់ បណ្តាល​ឲ្យ​ឆេះ​យ៉ាង​សន្ធោរសន្ធៅ ហើយអ្នក​បើក​ម៉ូតូ​ក៏​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដូច​គេ​ដុត​ទាំង​រស់ ។

ករណី​នេះ​ ក៏​បណ្តាល​ឲ្យ​ឆេះ​រាល​ទៅ​ដល់​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ដែល​ចត​នៅ​លើ​ចិញ្ចឹម​ផ្លូវ​និង​ឆេះ​បង្គោល​ភ្លើង​រង​ការ​ខូចខាត​ផង​ដែរ ។ ហេតុការណ៍​ខាងលើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៤០​នាទី​ព្រឹកថ្ងៃ​ទី​២៤ ខែមករា នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ ៣៣៧​និង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

យុវជន​ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈ្មោះ ស៊ី​ម សម្ផស្ស ហៅ​ហ៊ា​ង អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​ពង្រ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​កម្មករ​ដឹក​ប្រេង​ឱ្យ​ស្ថានីយ​ប្រេង លី​ហ៊ា​ង ។ តាម​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក MD ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ ដឹក​សាំង​ចំនួន​៤​ប៊ីដុង ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៣៧ ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត ។ នៅ​ពេល​មក​ដល់​ចំណុច​ខាងលើ បាន​គេច​រ៉ឺ​ម៉ក​មួយ​គ្រឿង​ក៏​ប៉ះ​ក្បាល​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥២៨ ក្នុង​ទិស​ដៅ​ពី​ខាងជើង​ទៅ​ខាងត្បូង​ឆ្លងផ្លូវ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​នេះ បណ្តាល​ឱ្យ​ម៉ូតូ​ដឹក​សាំង​ដួល និង​អូស​ជា​ច្រើន​ម៉ែត្រ​កកិត​នឹង​ថ្នល់ ជា​ហេតុ​ធ្វើ​បែក​ផ្កាភ្លើង​ហើយឆាបឆេះ​សាំង​យ៉ាង​សន្ធោសន្ធៅ​ចំនួន​២​ប៊ីដុង​រួម​ទាំង​បើកបរ​ម៉ូតូ​ផង ដូច​គេ​ដុត​មនុស្ស​ទាំងរស់​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ នៅ​ពេល​នោះ​ដែរ ភ្លើង​ក៏​បាន​ឆេះ​រាល​ទៅ​ដល់​រថយន្ត​ឡិច​ស៊ី​ស RX៣០០ មួយ​គ្រឿង​ពណ៌​ស្ករ ពាក់​ផ្លា​កក​លេខ ភ្នំពេញ ២2AT–៣៧០២ ដែល​ម្ចាស់​ចត​លើ​ចិញ្ចើម​ផ្លូវ​ហើយ​ចូល​ទៅ​ផឹក​កាហ្វេ ព្រមទាំង​ឆេះ​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ផង​ដែរ ។ ដោយឡែក​រថយន្ត​មួយ​គ្រឿង ដែល​ប៉ះ​ជាមួយ​ម៉ូតូ​ដឹក​ប្រេង​នោះ បាន​គេច​ទៅ​បាត់ ។

នៅ​ពេល​មាន​ភ្លើង​ឆាបឆេះ​នេះ ប្រជា​ពលរដ្ឋ​ ក៏​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិ​ភ័​យ​ទៅ​បាញ់​ពន្លត ់តែ​ពុំ​អាច​ទប់ស្កាត់​បាន ​ព្រោះ​សាំង​ចំនួន២​ប៊ីដុង​កំពុង​ឆាបឆេះ នៅ​សល់​តែ​សម្បក​ប៊ីដុងប៉ុណ្ណោះ ។ តាម​នគរបាល​ឱ្យ​ដឹង​ថា នៅ​ពេលកើតហេតុ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​បាន​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​វិញ នៅ​វេលា​ម៉ោង​ប្រមាណ១០​ព្រឹក ។

តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ឧបទ្ទវហេតុនេះ បណ្តាល​ឱ្យ​យុវជន​ជា​អ្នក​បើក​ម៉ូតូ​ដឹក​សាំង​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅ​នឹង​កន្លែង និង​ម៉ូតូ​ដឹក​សាំង​ខូចខាត​ទាំងស្រុង ។ ចំណែក​រថយន្ត​ឡិច​ស៊ី​ស​ឆេះ​អស់​មួយ​កំណាត់​មុខ និង​បង្គោល​ភ្លើង រួម​ទាំង​ខ្សែភ្លើង​រាប់​សិប​សរសៃ​ក៏​ត្រូវ​ឆេះ​ដាច់​ដែរ​។តាម​នគរបាល​ដឹង​ទៀត​ថា ការ​កើត​មានគ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​ម៉ូតូ​ដឹក​សាំងបើកបរ​ក្នុង​ល្បឿន​លឿន ទៅ​ប៉ះ​ជាមួយ​រថយន្ត​ហើយ​ដួល​អូរ​កកិត​លើ​ថ្នល់​ទើប​បង្ក​ឱ្យ​ឆាបឆេះ ឡើង ។ សព​ត្រូវ​បាន​នគរបាល​ចាត់ចែង​នាំ​យក​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ ។

អត្ថបទសរសេរ ដោយ