ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​យកឈ្នះ​អា​មេ​រិ​ក​ជាទី​ផ្សារ​លក់​រាយ​​ធំ​ជាងគេ​ក្នុងឆ្នាំនេះ

5 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ប្រៀប​ដូច​ជា​កំពុង​តែ​អន់​ថយ​ពិតមែន ប៉ុន្តែ​ប្រទេស​នេះ​អាច​នឹង​យកឈ្នះ​សហរដ្ឋអាមេរិក​ជាទី​ផ្សារ​លក់រាយ​ធំ​ជាងគេ​លើ​ពិភពលោក​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៩។ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន CNN បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ មក​រា កន្លង​មក ។…

ទីក្រុង​ហុងកុង ៖ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ប្រៀប​ដូច​ជា​កំពុង​តែ​អន់​ថយ​ពិតមែន ប៉ុន្តែ​ប្រទេស​នេះ​អាច​នឹង​យកឈ្នះ​សហរដ្ឋអាមេរិក​ជាទី​ផ្សារ​លក់រាយ​ធំ​ជាងគេ​លើ​ពិភពលោក​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៩។ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន CNN បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ មក​រា កន្លង​មក ។

យោង​តាម​របាយការណ៍​របស់​សហគ្រាស​ស្រាវជ្រាវ eMarketer ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា ការ​លក់រាយ​ក្នុង​ប្រទេស​ចិន​នឹង​ស្មើ​ច្រើន​ជាង​៥,៦​ទ្រី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ឬ​ច្រើន​ជាង​សហ​រដ្ឋអាមេរិក​ប្រមាណ​១០០​ប៊ី​លាន​ដុល្លារ ។ កំណើន​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ចិន និង​ការ​អភិវឌ្ឍ​ពាណិជ្ជ​កម្ម​លើ​ប្រព័ន្ធ​អីុ​ធើ​រ​ណែ​ត​បាន​ជំរុញ​ដល់ទី​ផ្សារ​លក់រាយ​របស់​ប្រទេស ។

យោង​តាម​អ្នកស្រី Monica Peart ប្រធាន​ផ្នែក​ព្យាករណ៍​នៅ eMarketer បាន​និយាយ​ថា ៖« ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ អតិថិជន​ក្នុង​ប្រទេស​ចិន​មើលឃើញ​ប្រាក់​ចំណូល​ខ្លួន​កើនឡើង និង​ទាញ​ថវិកា​រាប់​លាន​ដុល្លារ​ចូល​ទៅ​ក្នុង​ប្រជាជន​ថ្នាក់​កណ្តាល​ថ្មី ។ ជា​លទ្ធផល អំណាច​ទឹកប្រាក់ និង​ការ​ចំណាយ​ជា​មធ្យម​បាន​កើនឡើង »​។

សហគ្រាស​ខាងលើ​បាន​ព្យាករណ៍​ដែរ​ថា ប្រទេស​ចិន​កាន់តែ​មាន​សារសំខាន់​សម្រាប់​យីហោ​ធំ​ៗ​ជុំវិញ​ពិភពលោក បើ​ទោះជា​សេដ្ឋកិច្ច​មានការ​អន់​ថយ​ពិតមែន​ក្តី ដូចដែល​ប្រទេស​ចិន​បាន​ក្លាយទៅជា​ទីផ្សារ​ធំ​ជាងគេ​សម្រាប់​រថយន្ត​និង​ស្មា​ត​ហ្វូ​ន​ទៅ​ហើយ ។

eMarketer បាន​ឲ្យ​ដឹង​ទៀត​ថា គម្លាត​រវាង​ទីផ្សារ​លក់រាយ​របស់​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ក៏​នឹង​កើនឡើង​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ យ៉ាងតិច​ណាស់​ដល់​ឆ្នាំ​២០២២ ។

ក្រុមហ៊ុន​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណែ​ត​ធំ​ជាងគេ​របស់​ប្រទេស​ចិន​ដូច​ជា Alibaba និង​JD.com បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ ។ ប្រមាណ ៣៥%​ឬ ២​ទ្រី​លាន​ដុល្លារ​នៃ​ការ​ចំណាយ​របស់​ជនជាតិ​ចិន​ត្រូវ​បាន​គិត​ថា​នឹង​កើត​មាន​ឡើង​តាម​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណែ​ត​ក្នុងឆ្នាំនេះ ខណៈ​ដែល​អត្រា​នេះ​មាន​ត​១១%​ប៉ុណ្ណោះ​នៅ​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ