ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ដល់​ឆ្នាំ​ចែ​ត្រ​ណា​ទៅ ទើប​មាន​សណ្តាប់ធ្នាប់​ទីតាំង​លក់​ខ្សាច់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គំនរ​ខ្សាច់​ដាក់​លក់​មួយ​កន្លែង​នៅ​ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​១១០ ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយ​គ្មាន​ឃើញ​ដាក់​ស្លាក​សញ្ញា​យីហោ​អ្វី​សោះ ដែល​គេ​សង្ស័យ​ថា អត់​មានច្បាប់​ទម្លាប់​នោះ​ហើយ​បាន​ធ្វើការ​ដឹក​ជញ្ជូន​ដាក់​ហៀ​ៗ​ទ្រុង​ជ្រុះ​រប៉ាត់រប៉ាយ​ពាស់ពេញ​លើ​តាម​ដងផ្លូវ​សាធារណ​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​យ៉ាងធ្ងន់ធ្ងរ…

ខេត្តកណ្តាល ៖ គំនរ​ខ្សាច់​ដាក់​លក់​មួយ​កន្លែង​នៅ​ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​១១០ ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយ​គ្មាន​ឃើញ​ដាក់​ស្លាក​សញ្ញា​យីហោ​អ្វី​សោះ ដែល​គេ​សង្ស័យ​ថា អត់​មានច្បាប់​ទម្លាប់​នោះ​ហើយ​បាន​ធ្វើការ​ដឹក​ជញ្ជូន​ដាក់​ហៀ​ៗ​ទ្រុង​ជ្រុះ​រប៉ាត់រប៉ាយ​ពាស់ពេញ​លើ​តាម​ដងផ្លូវ​សាធារណ​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​យ៉ាងធ្ងន់ធ្ងរ ។

បើ​ប្រភព​ព៌​ត​មានបាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ដេ​បូ​លក់​ខ្សាច់​មួយ​កន្លែង​នេះ គឺ​មាន​ម្ចាស់​គ្រប់គ្រង​ឈ្មោះ ហេង​ដោយ​បាន​បូម​ខ្សាច់​ពី​ទន្លេ​មក​ដាក់​តាំង​លក់​ទើបតែ​បាន​ពីរ​បី​ខែ​ប៉ុណ្ណោះ ។ ហើយ​ក៏​ពុំ​ឃើញ​មាន​ដាក់​ស្លាក​សញ្ញា​យីហោ​សម្គាល់​ដេ​បូ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា គ្មាន​ច្បាប់ទម្លាប់​នោះ​ឡើយ ។ ប្រភព​បន្ត​ទៀត​ថា​សព្វថ្ងៃ​ម្ចាស់​ដេ​បូ​លក់​ខ្សាច់​នេះ​បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​មិន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល​នោះ​ឡើយ គឺ​ដឹក​គ្មាន​ពេលវេលា​កំណត់ បើកបរ​ល្បឿន​លឿន​ដាក់​ហៀរ​ៗ​ទ្រុង បណ្តាល​ឲ្យ​ជ្រុះ​ដីខ្សាច់​រប៉ាត់រប៉ាយ​ពាស់ពេញ​ដងផ្លូវ​សាធារណៈ​ធ្វើ​ឲ្យ​ផ្លូវ​កៅស៊ូ​ជាតិ​ក្លាយទៅជា​ផ្លូវ​ដីខ្សាច់​បង្ក​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​អ្នក​ធ្វើ​ដំណើរ​ដែល​អាច​ប្រឈម និង​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យ​ថា ហេតុ​ជា​ពិសេស​នាំ​ឲ្យ​ខូចសុខភាព​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវជាតិ​ទៀត​ផង ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ផ្លូវ​កៅស៊ូ​ជាតិ​មួយ​ខ្សែ​នេះ​ប្រវែង​ប្រហែល​ពីរ​គីឡូ​ដី គឺ​ចាប់ពី​ភូមិ​ឈើទាល​រហូត​ទៅ​ដល់​ព្រំប្រទល់​ឃុំ​កំពង់ស្វាយ​កំពុង​រង់​ការ​ខូចខាត​ក្លាយទៅជា​ក្រ​ហុ​ក​ក្រហេងក្រហូង​ធំ​ៗ​ដូច​រុន្ធ​បាយខុម​ពិតជា​លំបាក​ធ្វើ​ដំណើរ​ណាស់ ។ ហើយ​ផ្លូវ​នេះ​ខូចខាត​ក៏​ដោយសារ តែ​ពួក​ក្រុម​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​លក់​បូក​រួម​ជាមួយ​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ជ្រៃ​ធំ​យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ភាគច្រើន គឺ​សុទ្ធតែ​ផ្ទុក​លើស​ទម្ងន់​តែ​ម្តង ។

ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​នេ​ត វាសនា ប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល ស្រុក​កៀនស្វាយ​ក៏​ធ្លាប់​បាន​ប្រាប់​ឲ្យ​ភ្នាក់ងារ​យើង​ដឹង​តាម​ទូរស័ព្ទ​ថា ដេ​បូ​ខ្សាច់​នេះ គឺ​គេ​បាន​ទិញ​ខ្សាច់​ពី​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ខាង​ស្រុក​មុខកំពូល​មក ។ រីឯ​អាជីវកម្ម​កន្លែង​ទីតាំង​លក់​ខ្សាច់​ម្ចាស់​គេ​បាន​ដាក់​ទៅ​ខេត្ត​ហើយ ប៉ុន្តែ​មិន​ទាន់​ធ្លាក់​មក​ទេ ។

ចំពោះ​ការ​ដឹក​ជញ្ជូន​លើស​ម៉ោង​កំណត់​ហើយ​អត់​ក្រប​បើក​លឿន​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ និង​អ្នក​រស់នៅ​ជិត​សងខាង​ផ្លូវ​នោះ ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​ទទួលខុសត្រូវ​មុខ​ច្បាប់​បាន​កំណត់ ។ ចំណែក​បញ្ហា​ប៉ះពាល់​ឲ្យ​ខូច​ផ្លូវ​សាធារណ​ភ្នាក់ងារ​យើង​មិន​អាច​ទំនាក់ទំនង​សូម​ការ​បំភ្លឺ​ពី​លោក​ប្រធាន​ការិយាល័យ​ស្រុក និង​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ