ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដ៍ ផ្តល់​ជូន​នូវ​មុខម្ហូប​នាំ​លាភ និង​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរ​បែប​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ ៖ ទទួលយក​នូវ​មហា​សំណាង​ពេញ​មួយ​ឆ្នាំ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​នៅ​ណា​ហ្គា​វើ​ល​ដ៍​! ជាមួយ​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់ ដៃគូ​ពាណិជ្ជកម្ម និង​មិត្ត​ភ័ក្តិ​របស់​អ្នក លោក​អ្នក​អាច​មក​ជួបជុំ​គ្នា…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ ៖ ទទួលយក​នូវ​មហា​សំណាង​ពេញ​មួយ​ឆ្នាំ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​នៅ​ណា​ហ្គា​វើ​ល​ដ៍​! ជាមួយ​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់ ដៃគូ​ពាណិជ្ជកម្ម និង​មិត្ត​ភ័ក្តិ​របស់​អ្នក លោក​អ្នក​អាច​មក​ជួបជុំ​គ្នា និង​ពិសា​ម្ហូបមហា​សម្បត្តិ និង​បង្អែម​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​ជម្រើស​នៅ​ណា​ហ្គា​វើ​ល​ដ៍ ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី​១៩ កុម្ភៈ ដើម្បី​ស្វាគមន៍​ឆ្នាំកុរ​។

ការ​តុបតែង​ដ៏​ប្រណីត​ដើម្បី​ស្វាគមន៍​ឆ្នាំកុរ​នៅ​ណា​ហ្គា​វើ​ល​ដ៍

ភោជនីយដ្ឋាន​ប្រណីត​ចិន​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​របស់​ណា​ហ្គា​វើ​ល​ដ៍ Fortune Palace និង Hall of Golden Chimes មាន​បម្រើ​នូវ​ម្ហូប «​អ៊ី​សាង​» ពិសេស​ដែល​ពេញ​និយម​ប្រចាំ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ និង​ត្រូវ​បាន​គេ​ជឿ​ថា នឹង​ផ្តល់​នូវ​លាភ​សំណាង​ដល់​អ្នក​ពិសា​ពេញ​មួយ​ឆ្នាំ​។ អ្នក​អាច​ជ្រើសរើស​គ្រឿងផ្សំ​បន្ថែម​ជា​ច្រើន ដូច​ជា​ត្រី​សាល​ម៉ុ​ន​ណ័​រ​វ៉េ លៀស​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង ឬ​បង្កង​អូស្ត្រាលី​ជា​លក្ខណៈ​ចាន​តូច ឬ​ចាន​ធំ និង​អាច​ពិសា​នៅ​ក្នុង​ភោជនីយដ្ឋាន ឬ​ខ្ចប់​យក​ទៅ​គេហដ្ឋាន​ក៏​បាន​។

ភោជនីយដ្ឋាន​ប្រណីត​ចិន​ទាំង​ពីរ ក៏​មាន​ផ្តល់​ជូន​នូវ​ម្ហូប​បុណ្យចូលឆ្នាំ​ចិន​ពិសេស​ផ្សេង​ទៀត​ផង​ដែរ តម្លៃ​ចាប់ពី ២៣៨ ដុល្លារ​សម្រាប់ ៤ នាក់ ឬ ៤៨៨ ដុល្លារ​សម្រាប់ ១០ នាក់ ដូច​ជា​ស៊ុប​ក្រពះ​ត្រី​ជាមួយ​ខ្យង​សមុទ្រ និង​សាច់​មាន់ ប៉ាវ​ហ៊ឺ​ខ​ជាមួយ​មាន់​ស្រែ ទា​ប៉េ​កាំ​ង បង្គា​ឆា​ជាមួយ​ផ្សំ មើម​រុក្ខជាតិ​ជាមួយ​ទឹកជ្រលក់​កំពឹស​ខាប់ ។​ល​។

ចាប់​ម្ហូប​អីុ​សាង​កាន់តែ​ខ្ពស់​ដើម្បី​ទទួល​លាភ​កាន់តែ​ច្រើន

ឬ​អ្នក​អាច​ភ្លក្ស​ម្ហូបមហា​សម្បត្តិ​ចិន Poon Choi ដែល​មាន​គ្រឿង​សមុទ្រ​ជា​ច្រើន​មុខ សាច់ និង​បន្លែ​សុខភាព​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes មី​អាយុ​វែង​ជាមួយ​សាច់​មាន់នៅ​ភោជនីយ​ដ្ឋាន Golden Bowl ជើង​ជ្រូក​ខ​ជាមួយ​អយ​ស្ទ័​រ​ក្រៀម​នៅ​ភោជនីយដ្ឋាន Chopstick និង​បង្គា​ឆា​ជាមួយ​ឈី​ស​ប៉ា​ម៉េ​ហ្ស​ង់​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ។ លើស​ពី​នេះ អ្នក​អាច​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន 2Pangea រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៥:៣០ ល្ងាច ដែល​អ្នក​ញ៉ាំ​ទី ២ ចំណាយ​តែ ៨ ដុល្លារ​ប៉ុណ្ណោះ​។

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ អ្នក​អាច​ទិញ​នំ​បុណ្យចូលឆ្នាំ​ចិន​សម្រាប់​ក្រុម​គ្រួសារ ដៃគូ​ពាណិជ្ជកម្ម និង​មិត្ត​ភ័ក្តិ​របស់​អ្នក​ដែល​មាន​ដូច​ជា​នំ​ស្រួយ​រសជាតិ​សណ្តែកដី ឬ​រសជាតិ​ដូង​បែប​ចិន​នៅ​សាល​ទទួលភ្ញៀវ Lobby Lounge ឬ​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion ។ ឬ​អ្នក​អាច​ទិញ​នំ​ម្សៅ​អង្ករដំណើប​ចិន​នៅ​ក្នុង​ប្រអប់​ដ៏​ស្អាត​ដែល​មាន​រសជាតិ​ស្ករត្នោត ទឹកឃ្មុំ ស្លឹក​តើយ និង​ឆៃថាវ​ស​ដែល​តំណាង​ឲ្យ​ភាព​ចម្រុងចម្រើន​ជាមួយ​តម្លៃ ២២ ដុល្លារ​ប៉ុណ្ណោះ​។

ទស្សនាការ​លោត​ម៉ុង​សាយ​ដ៏​អស្ចារ្យ​នៅ​ច្រកចូល​ធំ​ណា​ហ្គា​វើ​ល​ដ៍​ចាប់ពី​ម៉ោង ១១​ព្រឹក ថ្ងៃ​ទី​៧ កុម្ភៈ

អ្នក​នឹង​ទទួល​បាន​តុក្កតា​រូប​កូនជ្រូក​ដ៏​ស្រស់​ស្អាត​ឥត​គិតថ្លៃ​មួយ​ផង​ដែរ​នៅ​ពេល​អ្នក​ចំណាយ​យ៉ាង​ហោច​ណាស់ ៦៨ ដុល្លារ​នៅ​ក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន​ណាមួយ​នៅ​ណា​ហ្គា​វើ​ល​ដ៍ ទិញ​កញ្ចប់​ធ្វើ​ដំណើរ​កម្សាន្ត​ដែល​មាន​តម្លៃ ៥០ ដុល្លារ កក់​កញ្ចប់​សេវាកម្ម​ស្ប៉ា​តម្លៃ​ចាប់ពី ៩៨ ដុល្លារ ឬ​ទិញ​កញ្ចប់​ស្នាក់​នៅ Gold ឬ Silver ។

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ក្នុងឆ្នាំនេះ អ្នក​អាច​មក​ទស្សនាការ​សម្តែង​សិល្បៈ​ពិសេស​ដោយ​សេរី​ចាប់ពី​ម៉ោង ១០ យប់​រៀងរាល់ថ្ងៃ​នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណា​ហ្គា​វើ​ល​ដ៍​។ នៅ​ពេល​មក​ដល់​ណា​ហ្គា​វើ​ល​ដ៍ អ្នក​នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​ទេវតា​ទ្រព្យ​ចិន និង​ម៉ាស់​ស្ក​ត់​ជា​ច្រើន​ខណៈ​ពួក​គាត់​ដើរ​ជូនពរ​ដល់​ភ្ញៀវ​នៅ​ក្នុង​អគារ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៦ ល្ងាច​។ ហើយ​សូមកុំ​ភ្លេច​ថតរូប​ស្អាត​ៗ​នៅ​ក្នុង​ណា​ហ្គា​វើ​ល​ដ៍ដែល​តុបតែង​ដ៏​ស្អាត​ប្លែក​ភ្នែក​ជាមួយ​គោម​ចិន​ពណ៌​ក្រហម និង​រូប​កូនជ្រូក​ពណ៌​មាស​ដ៏​ស្រស់​ស្អាត​។ សូម​អញ្ជើញ​មក​ណា​ហ្គា​វើ​ល​ដ៍​នៅ​ម៉ោង ១១ ព្រឹក​នៅ​ថ្ងៃ​ទី ៧ កុម្ភៈ​ដើម្បី​ទស្សនាការ​លោត​ម៉ុង​សាយ​នៅ​លើ​បង្គោល​ខ្ពស់​ៗ​ដ៏​អស្ចារ្យ​នៅ​ច្រកចូល​ធំ​ណា​ហ្គា​វើ​ល​ដ៍ និង​ទទួល​នូវ​លាភ​សំណាង​ក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ​បន្តបន្ទាប់​។ សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​!

អំពី​ណា​ហ្គា​វើ​ល​ដ៍ ៖ ជាមួយ​ការ​ពង្រីក​បន្ថែម​ថ្មី​ចុង​ក្រោយ ណា​ហ្គា​វើ​ល​ដ៍ មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹ​ប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែល​មាន ២.០០០ កៅអី​នៅ​ណា​ហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែល​ជា​ផ្សារ​ទំនើប​ក្រោម​ដី​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បី​ៗ សេវា​កម្សាន្ត​សម្បូរ​បែប និង​សាល​ប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើប​ៗ ។ដោយ​សហការ

ម្ហូបមហា​សម្បត្តិ​នៅ​ភោជនីយដ្ឋាន​ចិន​ប្រណីត Hall of Golden Chimes នៅ​ណា​ហ្គា​វើ​ល​ដ៍

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ