ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុងសិរីសោភ័ណ និងចាត់វិធានការចំពោះរថយន្តដឹកដីចូលក្រុងបណ្តាលជ្រុះដីតាមផ្លូវ និងដាក់ចោលសំរាមចោលប៉ះពាល់បរិស្ថាន និងអនាម័យដែលលើកឡើងកិច្ចប្រជុំនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅសាលាក្រុងសិរីសោភ័ណ ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណមានប្រសាសន៍លើកឡើងថា រយៈពេលកន្លងមកតាមដងផ្លូវទីប្រជុំជនក្រុងសិរីសោភ័ណឃើញមានរថយន្តដឹកដីព្រោងព្រាតចេញចូលឆ្លងកាត់ក្រុងហើយបណ្តាលជ្រុះអាចម៍ដីលើផ្លូវធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់ហើយប្រឈមគ្រោះដោយអាចម៍ដីជ្រុះលើផ្លូវបណ្តាលម៉ូតូរអិលដួលគ្រោះថ្នាក់កើតឡើងគ្រប់ពេល ។
លោកបានតឿនរំលឹកដល់ម្ចាស់ឡានដឹកដីដែលឆ្លងកាត់ក្រុងត្រូវគ្រប និងបិតបាំងអោយបានជិតមិនត្រូវអោយជ្រុះអាចម៍ដីតាមផ្លូវមានឃើញមានកើតឡើងសុំអោយសមត្ថកិច្ចពាក់ព័ន្ធត្រូវឃាត់រថយន្តទុកហើយត្រូវចាត់ការតាមច្បាប់ ព្រោះមន្ត្រីជំនាញបានណែនាំជាច្រើនលើកមកហើយចំពោះរថយន្តដឹកដីឆ្លងកាត់ក្រុង ។
លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា បញ្ហាអនាម័យសំរាមតាមដងផ្លូវ និងផ្ទះផ្សារនៅក្នុងក្រុងសិរីសោភ័ណម្ចាស់ផ្សារត្រូវរៀបចំអនាម័យអោយបានល្អមិនត្រូវអោយមានសំរាមចោលពាសវាលពាសកាលធ្វើប៉ះពាល់បរិស្ថាន និងអនាម័យទាំងអស់គ្នា ដើម្បីអោយក្រុងសិរីសោភ័ណមានសោភ័ណភាពល្អប្រឡងប្រណាំងទីក្រុងស្អាតនិងបរិស្ថានល្អនេះជាមុខមាត់ប្រជាពលរដ្ឋអាជ្ញាធរក្រុង ៕
ចែករំលែកព័តមាននេះ