ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំងបានទទួល​អំណោយ​ឈាម​៤០ប្លោក​ពីសិស្ស​ស្ម័គ្រចិត្ត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នេះ​ថា ឈាមមាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជួយ​សង្គ្រោះ​អាយុជីវិត​ជន​រង​គ្រោះ​ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍…

ខេត្តកំពង់ឆ្នាំង ៖ លោក សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នេះ​ថា ឈាមមាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជួយ​សង្គ្រោះ​អាយុជីវិត​ជន​រង​គ្រោះ​ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍ ស្ត្រី​សម្រាលកូន និង​អ្នកជម្ងឺ​ទូទៅ​ដែល​ត្រូវការ​ឈាម ។

លោក​មាន​ប្រសាសន៍​បែប​នេះ ពេល​ដែល​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បាន​ទទួល​អំណោយ​ឈាម​ពី​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ចំនួន​៤០​នាក់​ដែល​បាន​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​បាន​ចំនួន​៤០​ប្លោក​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

លោក សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ខាង​មន្ទីរពេទ្យ​កំពុង​តម្រូវការ​ឈាម​ច្រើន ព្រោះតែ​អ្នកជម្ងឺ​បាន​កើន​ឡើងជា​រៀងរាល់ថ្ងៃ ។ ចំណែក​ខាង​មន្ទីរពេទ្យ​កន្លង​ទៅ​ធ្លាប់​ទទួល​បាន​ឈាម​ពី​ទាហាន នគរបាល សាសនិក​អ៊ិ​ស្លា​ម និង​ពី​ក្រុម​គ្រូពេទ្យ​ខ្លួនឯង​ជាដើម ហើយ​ម្សិលមិញ​នេះ ខាង​មន្ទីរពេទ្យ​ក៏​ទទួល​បាន​ឈាម​ពី​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដែល​ស្ម​គ័​ចិត្ត​ផ្តល់​ឈាម​ចំនួន​៤០​នាក់​ដែរ​។

លោក​បាន​បញ្ជាក់​ថា ចំពោះ​ឈាម​ដែល​ទទួល​បាន​គឺ​យក​មក​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បំផុត ហើយ​បើ​ឃើញ​មាន​មេរោគ គឺ​មិន​យក​ម​ទៅ​ប្រើ​ទេ គឺ​ចោល​តែ​ម្តង ។ ចំពោះ​ឈាម​ដែល​ប្រើ​លើ​អ្នកជម្ងឺ ឬ​ជន​រង​គ្រោះ មិន​បាន​គិតថ្លៃ​នោះ​ទេ ប៉ុន្តែ​បើ​អ្នកជំងឺ​មាន​បងប្អូន ឬ​សាច់​ញា​តិ ត្រូវ​ជួយ​ផ្តល់​ឈាម​ត្រឡប់​មក​វិញ ដើម្បី​ទុក​សង្គ្រោះ​ជីវិត​មនុស្ស​ជា​បន្ត​ទៅ​ទៀត ។ ប៉ុន្តែ​ពេល​ខ្លះ​អ្នកជម្ងឺ​មិន​មាន​សាច់ញាតិ ឬ​បងប្អូន ខាង​មន្ទីរពេទ្យ​ក៏​​មិន​យក​កម្រៃ​អ្វី​ដែរ ។ ជា​ចុងបញ្ចប់​លោក​សូម​ថ្លែងអំណរគុណ​សិស្ស​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត ដែល​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យ​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ។

តាម​ការ​បញ្ជាក់​របស់ កញ្ញា ស នី​តា ប្រធាន​ផ្នែក​មន្ទីរពិសោធន៍​និង​ផ្តល់​ឈាម នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​អោយ​ដឹង​ថា បច្ចុប្បន្ន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​មាន​តម្រូវការ​ឈាម​ជា​ច្រើន​សម្រាប់​ជួយ​សង្គ្រោះ​អ្នកជំងឺ ក្នុង​ពេល​ដែល​មាន​រង​គ្រោះ​ផ្សេង​ៗ និង​ជួយ​ដល់​អ្នក​ដែល​គ្មាន​សាច់ញាតិ ហើយ​ត្រូវការ​ឈាម​សម្រាប់​សង្គ្រោះ​បន្ទាន់ ។

សូម​រំ​ឮ​ក​ផង​ដែរ​ថា សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ចំនួន​៤០​នាក់​បាន​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។ ការ​ផ្តល់​ឈាម​របស់​សិ​ស្សា​នុស​ស្ស​នេះ គឺ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែ មក​រា ឆ្នាំ​២០១៩ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិត​ក្នុងភូមិ​ស្រែ​ព្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្រោម​ការ​ចូលរួម​ពី​លោក ទុំ សម្បត្តិ ប្រធាន​អនុប្រធាន មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង និង​លោកនាយក​សាលា​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ