ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ណាស់​…​ពេល​ដឹង ខេមរៈ ស្រី​ពៅ បាន​ទទួលមរណភាព​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​​ជា​ដំណឹង​ដ៏សោកសៅបំផុត និង​​ភ្ញាក់ផ្អើលខ្លាំង​​បំផុត ​នៅ​​​ពេល​ដែល​ក្រុម​គ្រួ​សារបាន​ប្រកាស​ពី​​ដំណឹងមរណ​ភាព​របស់​​តារាចម្រៀង គឺកញ្ញា​ ខេ​មរៈ ស្រី​ពៅ ដែល​ត្រូវ​ជា​ប្អូនស្រី​​បង្កើត​របស់​កំពូល​​តារាចម្រៀង​​លោកខេ​មរៈ សិរីមន្ត​…

រាជធានីភ្នំពេញ ៖ ​​ជា​ដំណឹង​ដ៏សោកសៅបំផុត និង​​ភ្ញាក់ផ្អើលខ្លាំង​​បំផុត ​នៅ​​​ពេល​ដែល​ក្រុម​គ្រួ​សារបាន​ប្រកាស​ពី​​ដំណឹងមរណ​ភាព​របស់​​តារាចម្រៀង គឺកញ្ញា​ ខេ​មរៈ ស្រី​ពៅ ដែល​ត្រូវ​ជា​ប្អូនស្រី​​បង្កើត​របស់​កំពូល​​តារាចម្រៀង​​លោកខេ​មរៈ សិរីមន្ត​ ។

ដំណឹង​ដ៏​សោក​សៅ​​ស្ទើរ​​មិនគួរឱ្យ​ជឿ​នេះ​ គឺ​បន្ទាប់ពី​​​លោកខេ​មរៈ​ ភា​រុណ ដែល​ជា​បងប្រុស​របស់ខេមរៈ ស្រី ពៅ បាន​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃទី​២៥ មករា នេះ ​រួចមក ​។ ជាមួយនឹង​រូបថត​របស់​ប្អូនស្រី
ខេ​មរៈ ស្រី​ពៅ លោកខេ​មរៈ ​ភា​រុណ ក៏​បាន​ភ្ជាប់​សារ​​ថា «ប្អូនស្រី​ពៅ​បង​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​ពី​ពិភពលោក​នេះ​ហើយ​ សូម​ដួងវិញ្ញាណ​អូន​បាន​ដល់​សុខ​គតិ​ភព​ចុះ​» ។

យ៉ាងណា​ក៏​ដោយ​ ឆ្លើយ​តប​ជាមួយ​កោះសន្តិភាព​​តាម​សារ​អេ​ឡិច​ត្រូ​និ​កដំណឹង​​នេះ​ លោកខេ​មរៈ ភា​រុណ មិន​បាន​អធិប្បាយ​អ្វី​វែង​ឆ្ងាយ​ឡើយ ដោយ​លោក​គ្រាន់តែ​ពោល​ពាក្យ​ដោយ​ខ្លី​ថា«គាត់​​បាន​សុខ​ហើយ» ​។

ព័ត៌មាន ដ៏​គូរ​ឲ្យ​សោកសៅ​នេះ ​បាន​ធ្វើ​ឲ្យ​បណ្តាល​ទស្សនិកជន​ដែល​និយម​គាំទ្រ​នូវ​ទឹកដម​សម្លេង​របស់
ខេ​មរៈ ស្រី​ពៅ ជា​ច្រើន​ បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​ទាំងនោះ​ កំពុង​ទន្ទឹង​​ចាំ​វត្តមាន​របស់​នាង ​មក​កាន់​​ក្បាល​មេក្រូ​ច្រៀង​សា​ជា​ថ្មីនេះ​ ។

ជា​ការ​កត់សម្គាល់​ មុន​ពេល​ទទួល​ដំណឹង​នេះ កន្លង​មក​ លោកខេមរៈ សិរីមន្ត បាន​ទម្លាយ​ប្រាប់​មហាជន ឱ្យ​​ដឹង​ពី​ស្ថានភាព របស់​តារាចម្រៀង​ស្រី កញ្ញាខេមរៈ ស្រី​ពៅ ជា​ប្អូនស្រី​ថា ស្ថានភាព​ជំងឺ របស់​តារា​ចម្រៀង​ស្រី​រូប​នេះ កាន់តែ​ធ្ងន់ធ្ងរ និង​ត្រៀម​បញ្ជូន​ទៅ​វះកាត់ ដែល​ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​ ​អ្នកគាំទ្រ​នាង​ផ្ទាល់មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។​

ព័ត៌មានបន្ថែមនឹងមាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ