បុរស​ម្នាក់​ស្លាប់​ក្រោម​រថយន្ត​យ៉ាង​អាណោចអាធ័ម


ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ដ៏​រ​ន្ឋ​ត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្រោម​រថយន្ត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៩​នាទី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប៊ី សុភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ក្តាន់​ខាងកើត ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​អុី​ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១I-៦៩៥៤ ។ ចំណែក​ភាគី​ខាង​រថយន្ត​បែន​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣A-១២៧០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ស្រង់​សំដី​សាក្សី​នៅ​ក​ន្លែ​ត​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បែន​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​បត់​ទៅ​ទិស​ខាងលិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បុក​ម៉ូតូ​ពីក្រោយ​ពេញ​មួយ​ទំហឹង ហើយ​កិន​ពីលើ​ទៀត បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ប​ន្ឬា​ប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ និង​ទាក់ទង​សាច់ញាតិ​ជន​រង​គ្រោះ​ដើម្បី​ឱ្យមក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​រក​អ្នកបើកបរ​រថយន្ត​អោយ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ