ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចាត់វិធានការ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​លើក​ទី​២​ព្រោះតែ​ហានិភ័យ​១​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ និង​ចាត់វិធានការ​ណែនាំ​ដល់​​អាជ្ញាធរ​មូល​ដ្ឋាន​ត្រូវ​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ធ្វើស្រែ​ប្រាំង​ទូ​ទាំង​ក្រុង​សិរី​សោភ័ណ មិន​អនុញ្ញាត​ឲ្យ​បង្កបង្កើន​ផល​ស្រូវប្រាំង​ជា​លើក​ទី​២​ដើម្បី​ត្រៀម​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នា​រដូវប្រាំង​ខាង​មុខ ដែល​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ និង​អនុវត្ត​ទៅ​តាម​សារ​ចរ​ណែនាំ​របស់​រាជ​ដ្ឋា​ភិ​បាល​ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក ។ ការ​ចាត់វិធានការ​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណ​បញ្ជាការ​ឯកភាព​ក្រុង ក្រោម​វត្តមាន…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ និង​ចាត់វិធានការ​ណែនាំ​ដល់​​អាជ្ញាធរ​មូល​ដ្ឋាន​ត្រូវ​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ធ្វើស្រែ​ប្រាំង​ទូ​ទាំង​ក្រុង​សិរី​សោភ័ណ មិន​អនុញ្ញាត​ឲ្យ​បង្កបង្កើន​ផល​ស្រូវប្រាំង​ជា​លើក​ទី​២​ដើម្បី​ត្រៀម​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នា​រដូវប្រាំង​ខាង​មុខ ដែល​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ និង​អនុវត្ត​ទៅ​តាម​សារ​ចរ​ណែនាំ​របស់​រាជ​ដ្ឋា​ភិ​បាល​ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក ។

ការ​ចាត់វិធានការ​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណ​បញ្ជាការ​ឯកភាព​ក្រុង ក្រោម​វត្តមាន លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ ដែល​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ ចៅសង្កាត់​ទាំង​៧​ទូ​ទាំង​ក្រុង ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ នា​សាល​ប្រជុំ​សាលាក្រុង​សិរី​សោភ័ណ ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​លើក​ឡើង​ថា ដោយ​រដូវប្រាំង​នេះ​យើង​អាច​ប្រឈម​នឹង​ការ​ខ្វះខាត់​ទឹក​ហើយ​រដូវប្រាំង​ឆ្នាំ​នេះ​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង ពិសេស​តំបន់​ខ្លះ​នៃ​ក្រុង​សិរី​សោភ័ណ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត់​ទឹកជា​បណ្តើរ​ៗ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន​ត្រូវ​តែ​ចាត់វិធានការ​ណែនាំ​ដល់​កសិករ​មិន​ឲ្យ​បង្កបង្កើន​ផល​ស្រូវប្រាំង​ជា​លើក​ទី​២​នោះ​ទេ ដើម្បី​ត្រៀម​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​នោះ​អនុញ្ញាត​ឲ្យ​តែ​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ក្រៅពី​ដំណាំ​ស្រូវ ។

ក្នុង​នោះ​លោក​អភិបាលក្រុង​សិរី​សោភ័ណ​ក៏​បាន​ជម្រុញ​ដល់​ស្ថាប័ន អ្នក​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ ត្រៀម​ឲ្យ​បាន​រួច​ជា​ស្រេច​សម្រាប់​ជួយ​ដោះស្រាយ​ទឹក​ក៏​ដូច​ជា​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ។

គូ​បញ្ជាក់​ថា ៖ យោង​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​ចាត់វិធានការ​ការ​ថែរក្សា​ទឹក​នៅ​ដើមឆ្នាំ​២០១៩ ពិសេស​ក្នុង​ខែមេសា និង​ខែឧសភា អាច​ប្រឈម​ទៅ​នឹង​ការ​ខ្វះខាត​ទឹក​ដោយ​ឆ្នាំ​នេះ​រដូវប្រាំង​ក្តៅ​ហួតហែង សីតុណ្ហភាព​អតិបរមា អាច​ហក់​ឡើង​ពី​៤០-៤២​អង្សា​សេ ។

ក្នុង​នោះ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គក​រោះ​ធម្មជាតិ​នានា​ដូច​ជា​ខ្យល់​កន្ត្រាក់​ជាដើម ដោយ​ក្នុង​នោះ​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង​ទូ​ទាំង​ក្រុង​សិរី​សោភ័ណ​មាន​ចំនួន​២៦៧៤​ហិ​កតា លើស​ផែនការ​ដែល​បាន​កំណត់​ត្រឹមតែ​១២០០​ហិ​កតា ហើយ​បច្ចុប្បន្ន​ការ​ប្រមូល​ផល​បាន​ប្រហែល​៤០%​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ