មាន​តែ​ព្រះធម៌​ប៉ុណ្ណោះ​ដែល​ស្ថាបនា​មនុស្ស​ឱ្យ​ប្រសើរ


នៅ​ក្នុង​វាលវដ្តសង្សារ​នេះ គ្មាន​អ្វី​ជាទី​ពឹង​ក្រៅពី​ព្រះធម៌​ឡើយ មាន​តែ​ព្រះធម៌​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​កក់ក្តៅ​ក្នុង​ជីវិត ព្រោះ​ព្រះធម៌​បាន​ស្ថាបនា​មនុស្ស ដែល​ធ្លាប់តែ​អន់​ថយ​ទន់ ទាប ដោយ​ត្រកូល ឬ​ដោយ​ទ្រព្យ​ជាដើម ឱ្យ​បានជា​មនុស្ស ប្រសើរ​ខ្ពង់ខ្ពស់ រហូត​ដល់​ថ្នាក់​ទេវតា​ប្រណម្យ​អញ្ជលី​សំពះ​ថ្វាយបង្គំ​ទៀត​ផង ។

ព្រះធម៌​តែង​ស្ថិត​នៅ​ក្នុង​លោក​នេះ​ជា​និច្ច​មិន​បាន​ឃ្លា​តទៅ​ណា​ឡើយ មាន តែ​សត្វលោក​ទេ ដែល​ចេះ​តែ​លះបង់​ព្រះធម៌​ចោល ហើយ​លាចាក​លោក​នេះ​ទៅ ។ ព្រះធម៌​មាន​អានុភាព​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ សូម​សត្វលោក​ទុកចិត្ត​លើ​ព្រះធម៌​ចុះ នឹង​បាន​ល្អ​ជាង​ការ​ទុកចិត្ត​ក្នុង​អ្វី​ៗ​ទាំងអស់ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​ទេសនា​អប់រំ​ពុទ្ធបរិស័ទ​ឱ្យ​តម្កល់​ខ្លួន​ដោយ​ប្រពៃ​ក្នុង​គុណធម៌ សព្វ​ៗ​កាល ទោះបី​ជួប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​កុំ​ចោល​ព្រះធម៌​ឱ្យ​សោះ ព្រោះ​ការ​ដែល​យើង​មាននូវ​ព្រះធម៌ តាំងនៅ​ក្នុង​ខ្លួន​បាន​មាំមួន​ហើយ​នោះ យើង​រឹងរឹតតែ​ចេះ​សម្លឹង​មើល​បុគ្គល និង​ហេតុការណ៍​ផ្សេង​ៗ​បាន​ល្អ​ឡើង ។

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ