ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​រោងការ តែ​ចុង​ក្រោយ​គាត់​ឆ្លើយ​ថា «​គាត់​ភ្ញាក់​» !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជា​ការ​ភូមិ​ម្នាក់​បាន​មក​ការក្មួយ​ស្រី​ស្រវឹងស្រា​វាយ​ភ្ញៀវ​ដែល​ស្គាល់គ្នា បណ្តាល​ឲ្យ​បែក​ចិញ្ចើម​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៤ ខែមករា​ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​បេតុង​ចូល​ផ្ទះសំណាក់ ជ័យ​សុវណ្ណ ដែល​ស្ថិត​នៅ​ភូមិ ត្រពាំង​ល្វា…

រាជធានី​ភ្នំពេញ ៖ ប្រជា​ការ​ភូមិ​ម្នាក់​បាន​មក​ការក្មួយ​ស្រី​ស្រវឹងស្រា​វាយ​ភ្ញៀវ​ដែល​ស្គាល់គ្នា បណ្តាល​ឲ្យ​បែក​ចិញ្ចើម​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៤ ខែមករា​ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​បេតុង​ចូល​ផ្ទះសំណាក់ ជ័យ​សុវណ្ណ ដែល​ស្ថិត​នៅ​ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ សុខ ហុ​ក ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ បាន
អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​នឹង​មិត្តភក្ដិ​២-៣​នាក់​ទៀត​បាន​នាំ​គ្នា​ចូលរួម​ក្នុង​ពិធី​មង្គលការ​នៅ​កន្លែង​កើតហេតុ​ដោយ​គាត់ និង​មិត្តភក្ដិ​ផ្សេង​ទៀត​និយាយ​ថា ពួក​គាត់​ចាំ​ចូល​ក្រោយ​គេ​ព្រោះ​ពួក​គាត់​ជា​បងប្អូន ។

លុះ​បន្ទាប់​មក​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​បាន​ដើរមក​ដល់​មុខ​រោងការ​ដោយ​ឃើញ​ជន​បង្ក​ដែល​ស្គាល់គ្នា​ឈ្មោះ ណា​ក់ ជា​ប្រជា​ការពារ​ភូមិ​ក៏​បាន​ហៅ​ថា​(​អើ​អា​ខ្នា​ក់​)​បន្ទាប់​មក ស្រាប់តែ​ជន​បង្ក​ដែល​ជា​សន្តិ​សុខភូមិ​បាន​យក​អាយ​កូ​ម​វាយ​ទៅ​លើ​ជន​រង​គ្រោះ​មួយ​អាយ​កូ​ម បណ្តាល​ឲ្យ​រយះ​ចិញ្ចើម​នៅ​មុខ​រោងការ​ក្មួយ​បណ្តាល​ឲ្យ​ផ្អើល​ឆោឡោ ហើយ​បងប្អូន​ម្ចាស់​ដើមការ​ខឹង​វាយ​ទៅ​លើ​ជន​បង្ក​ដែល​ត្រូវជា​បងប្អូន​បណ្តាល​ឲ្យ​ទ្រោម​ខ្លួន ជន​បង្ក​ត្រូវ​បាន​បងប្អូន​ដេញ​អោយទៅ​ផ្ទះ​ភ្លាម​ៗ​កុំអោយ​មាន​បញ្ហា​ទៀត​ព្រោះ​ស្រវឹង​ខ្លាំង​ពេក ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​អោយ​សមត្ថកិច្ច​ហៅ​ជន​បង្ក​ដែល​ជា​សន្តិ​សុខភូមិ​មក​ណែនាំ ព្រោះ​ជន​រង​គ្រោះ​ប្រញាប់​ឡើង​យន្តហោះ​ទៅ​ប្រទេស​ឥណ្ឌា​ថ្ងៃស្អែក​ផង ។

ចំណែក​ជន​បង្ក​បាន​បកស្រាយ​ថា មូលហេតុ​ដែល​គាត់​វាយ​ជន​រង​គ្រោះ​ឲ្យ​បែកក្បាល​ដោយសារ​តែ​គាត់​ភ្ញាក់​ទើប​គាត់​វាយ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ