ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​ស្ទួ​ច​មួយ​គ្រឿង​បុក​ប៉ើង បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ពេល​ដែល​ជន​រង​គ្រោះ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លងផ្លូវ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​២៤ ខែមករា នៅ​តាម​ផ្លូវជាតិ​លេខ​៥ មុខ​វត្ត​ច័ន្ទ​បុរី​វង្ស…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​ស្ទួ​ច​មួយ​គ្រឿង​បុក​ប៉ើង បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ពេល​ដែល​ជន​រង​គ្រោះ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លងផ្លូវ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​២៤ ខែមករា នៅ​តាម​ផ្លូវជាតិ​លេខ​៥ មុខ​វត្ត​ច័ន្ទ​បុរី​វង្ស ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ទូច ព្រឹម ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​លំនៅ​ម្តុំ​ភ្នំ​ប្រសិទ្ធិ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​ភាគី​ខាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ជា​ប្រភេទ​រថយន្ត​ស្ទួ​ច ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-០៦៧៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ កណ្តាល ១A-៩៧១៧ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៍បាន​បត់​ឆ្លងផ្លូវ​ទៅ​ទិស​ខាងលិច ស្រាប់តែ​មាន​រថយន្ត​ស្ទូច​ខាងលើ​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​បាន​មក​បុក​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ប៉ើង​ជា​ច្រើន​ម៉ែត្រ​បោក​ក្បាល​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ភ្លាម​ៗ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​លំនៅ​ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​រថយន្ត​និង​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ