ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ជួប​ប៉ូលិស​ចុះ​បណ្តើរ​ម៉ូតូ…ពេល​ឃាត់​សួរនាំ​ទើប​បែកធ្លាយ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​ត្រូវ​បាន​ប៉ូ​លិស​ស្រុក​ចុងកាល់​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ក្នុងភូមិ​ជើងទៀន ឃុំ​ជើងទៀន…

ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់​ត្រូវ​បាន​ប៉ូ​លិស​ស្រុក​ចុងកាល់​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ក្នុងភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ម្នាក់​ឈ្មោះ​ហូ មក​រា ហៅ​អា​ម៉ី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​តា​វ៉ូង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ​ឆេ​ង ឆៃ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បាន​ធ្វើ​សកម្ម
ភាព​កាច់​សោ​.​ក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ឈ្មោះ​ម៉ា​ន់ រ៉ា​ម៉​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ដងទុង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ។ អ្នក​ទាំង​៣​មានមុខរ​បរជា​កម្មករ​សំណង់​ជាមួយ​គ្នា នៅ​ក្នុង​សង្កាត់​អូរ​ស្មាច់​។

ប្រភព​ប៉ូលិស​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺ​ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​ចុងកាល់​បាន​ដាក់​គោលដៅ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ស្ថិត​នៅ​ចំណុច​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ហើយ​បាន​ធ្វើកា​ត្រួតពិនិត្យ​មាន​ម៉ូតូ​ជា​ច្រើន​គ្រឿង បើ​ប៉ូលិស​មិន​ឃាត់​ត្រួតពិនិត្យ​ទេ គឺ​គេ​ធ្វើ​ដំណើរ​ជា​ធម្មតា ។

ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​ដំណើរ​នោះ​ ប៉ូលិស​មិន​បាន​ឃាត់​នោះ​ទេ ស្រាប់តែ​​ជនសង្ស័យ​ក៏​បាន​ចុះ​បណ្តើរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ អ​.​អេស​.​អ៊ិ​ច ធុន​សេ​១១០ ពណ៌​ខ្មៅ​ក្រហម ពាក់​ស្លាក​លេខ ឧត្តរមានជ័យ ១B-១៦៩០ ទើប​មានការ​សង្ស័យ ក៏​ហៅ​សួរនាំ និង​ឆែកឆេរ​រ​ក​ឃើញ​មាន​វត្ថុ​តាង​កូនសោ​រាង​អក្ស​តេ និង​សំភារៈ​សម្រាប់​ធ្វើ​សកម្ម​ភាព​លួច​ជា​ច្រើន​ទៀត​។

ប្រភព​ពី​ប៉ូលិស​បាន​បន្ត​ថា យោង​ទៅ​តាម​ការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន ។ យោង​ទៅ​លើ​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ