ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់ ! នារី​ស្រស់​ស្អាត​ម្នាក់​…​សន្លប់​ស្តូក

5 ឆ្នាំ មុន
  • កោះកុង

កោះកុង ៖ មាន​ករណី​មួយ​ដែល​គួរ​ឲ្យ​តក់ស្លុត​បំផុត​ហើយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្មាច់​មាន​ជ័យ…

កោះកុង ៖ មាន​ករណី​មួយ​ដែល​គួរ​ឲ្យ​តក់ស្លុត​បំផុត​ហើយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ដកោះកុង ដែល​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ។

សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ព្រោះ​ខណៈ​ពេល​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​កើតហេតុ​បាន​ប្រទះ​ឃើញ​ក្មេង​ស្រី​ជំទង់​ម្នាក់​ដេក​ដួល​សន្លប់​ជាមួយនឹង​ម៉ូតូ ម៉ាក​វ៉េវ ពណ៌​ក្រហម​ខ្មៅ គ្មាន​ស្លាក​លេខ​។

ឃើញ​ដូច្នេះ​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់​ក៏​បាន​ជួយ​ដឹក​ក្មេង​ស្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ តែ​គួរ​អោយ​សោកស្តាយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក្មេង​ស្រី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

តាម​ការ​អះអាង​របស់​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ថា នាង​ឈ្មោះ យ៉ិ​ន អាយ អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​បាន​ជិះ​ម៉ូតូ​ម៉ាក ខាងលើ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ជា​រៀង​រាល់​ព្រឹក​នាង​តែងតែ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មុន​ម៉ោង​៦ ដើម្បី​ទៅ​ធ្វើការ​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​កោះកុង​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ពី​ផ្ទះ ប៉ុន្តែ​មិនដឹង​ថា មាន​មូលហេតុ​អ្វី​ដែល​បង្ក​អោយ​នាង​ដួល​ម៉ូតូ​យ៉ាង​ដូច្នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ទោះជា​យ៉ាងណា​ពេល​នេះ​សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ