រាជធានីភ្នំពេញ ៖ ការឈឺក្បាលគឺជាស្ថានភាពទូទៅមួយដែលបណ្តាលអោយឈឺចាប់ និងមិនស្រួលនៅក្នុងក្បាល ស្បែកក្បាល ឬកញ្ចឹង.ក។ ជាធម្មតានៅពេលដែលមនុស្សឈឺក្បាលពួកគេមិនអាចផ្តោតអារម្មណ៍លើការងារ ឬការសិក្សារបស់ពួកគេបានទេ។ តើអ្នកដឹងទេថា ការឈឺក្បាលគឺមានប្រភេទខុសៗគ្នា?
ការឈឺក្បាលដែលមនុស្សតែងតែជួបប្រទះរួមមានប្រកាំង ឈឺក្បាលដោយសារនឿយហត់ពេក ឈឺក្បាលដោយសារមិនបានញ៉ាំកាហ្វេ ឈឺក្បាល ដោយសារញ៉ាំរបស់ត្រជាក់ ឈឺក្បាលដោយសារការធ្វើលំហាត់ប្រាណជាដើម។ ទោះបីជាការឈឺក្បាលជាធម្មតាបណ្តាលមកពីជំងឺមួយចំនួនក៏ដោយ ទម្លាប់ប្រចាំថ្ងៃក៏អាចនាំឱ្យយើង ឈឺក្បាលបានដែរ។
១- នៅពេលតប់ប្រមល់
នៅពេលដែលអ្នកព្យាយាមបញ្ចប់ការងារច្រើនក្នុងពេលតែមួយអ្នកប្រហែលជាមានអារម្មណ៍ តានតឹងខ្លាំងណាស់។ ជាធម្មតាបន្ទាប់ពីភាពតានតឹងទាំងនេះ មនុស្សតែងតែប្រកាំង។ ប្រកាំងគឺជាការឈឺក្បាលកើតឡើងម្តងហើយម្តងទៀតដែលជារឿយៗប៉ះពាល់ដល់ផ្នែកម្ខាងនៃក្បាលហើយថែមទាំងក្អួតចង្អោរ និងចុះខ្សោយផ្នែកចក្ខុវិស័យផងដែរ។
២- ការគេងមិនគ្រប់គ្រាន់
តើអ្នកដឹងទេថា មានអ្វីកើតឡើងនៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់? ការគេងមិនគ្រប់គ្រាន់អាចនាំឱ្យឈឺក្បាលបាន។ ពេលគេងគឺជាពេលដែលរាងកាយរបស់អ្នកសម្រាកយកកម្លាំងឡើងវិញបន្ទាប់ពីធ្វើការនឿយហត់ពេញមួយថ្ងៃ។ ប្រសិនបើអ្នកមិនបានគេងគ្រប់គ្រាន់នោះ ទេអ្នកនឹងមានអារម្មណ៍អស់កម្លាំងឬឈឺក្បាល។ បញ្ហាដ៏រំខានមួយនៅពេលដែលមនុស្ស គេងមិនគ្រប់គ្រាន់គឺការចងចាំរបស់ពួកគេនឹងថយចុះ។
៣- ទទួលទានជាតិកាហ្វេអីុនច្រើនពេក
ប្រសិនបើអ្នកកត់សម្គាល់ឃើញថា អ្នកមានការឈឺក្បាលមុនពេលដែលបានញ៉ាំកាហ្វេនៅពេលព្រឹក វាប្រហែលជាការឈឺក្បាលដែលបណ្តាលមកពីការខ្វះជាតិកាហ្វេអ៊ីន។ នៅពេលអ្នកមិនបានញ៉ាំកាហ្វេអ្នកមិនអាចផ្តោតអារម្មណ៍លើការងាររបស់អ្នកបានទេ។ អ្នកមានអារម្មណ៍ឆេវឆាវនិងតប់ប្រមល់។ អ្វីៗគ្រប់យ៉ាងហាក់ដូចជាមិនស្រស់បំព្រងសម្រាប់អ្នក។ នេះមានន័យថា អ្នកញៀននឹងជាតិកាហ្វេអ៊ីនហើយ។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ឬកាត់បន្ថយការញ៉ាំកាហ្វេរបស់អ្នក។
៤- ញ៉ាំការ៉េមឬអ្វីដែលត្រជាក់
ការញ៉ាំការ៉េម ឬរបស់អ្វីដែលត្រជាក់ក៏អាចបណ្តាលឱ្យឈឺក្បាលផងដែរ។ វាកើតឡើងនៅពេលដែលអ្នកញ៉ាំអ្វីដែលត្រជាក់ច្រើនពេក និងលឿនពេក។ ប្រភេទនៃការឈឺក្បាលបែបនេះមិនមានរយៈពេលយូរទេ។ អ្នកអាចកាត់បន្ថយការឈឺក្បាលបែបនេះបានដោយធ្វើការញ៉ាំរបស់ត្រជាក់យឺត ៗ និងក្នុងបរិមាណតិចតួច។
៥- ហាត់ប្រាណច្រើនពេក
លំហាត់ប្រាណគឺល្អសម្រាប់សុខភាពនៅពេលអ្នកហាត់បានសមស្របតាមកម្លាំងកាយរបស់អ្នក។ ការហាត់ប្រាណច្រើនពេកអាចនាំឱ្យមានបញ្ហាសុខភាព។មនុស្សខ្លះមានការឈឺក្បាលនៅពេលដែលពួកគេធ្វើលំហាត់ប្រាណឬសកម្មភាពដទៃទៀតធ្ងន់ធ្ងរពេក។ ការឈឺក្បាលអាចកើតឡើងនៅពេលដែលរាងកាយរបស់អ្នកមិនរឹងមាំគ្រប់គ្រាន់ ដើម្បីធ្វើលំហាត់ប្រាណបែបនេះ។ ប្រសិនបើអ្នកឈឺក្បាលជាញឹកញាប់ក្រោយពីធ្វើសកម្មភាពណាមួយអ្នកគួរតែប្តូរធ្វើសកម្មភាពផ្សេងទៀតដែលស្រាលជាងឬមិនសូវធ្ងន់ធ្ងរ។
តើអ្នកបានរៀនអ្វីថ្មីនៅថ្ងៃនេះទេ? ហើយតើអ្នកចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមទៀតទេ?
សូមចុច Like និងតាមដានទំព័រហ្វេសប៊ុករបស់យើងនៅទីនេះ ៕ ដោយសហការ
ចែករំលែកព័តមាននេះ