ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ចុះ​ត្រជាក់​ជួរ​ភ្នំ ខ្ពង់រាប​ក្នុង​រង្វង់​​170C វាលទំនាប​20​ ទៅ​220C

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ការ​ចុះ​ត្រជាក់​លើក​ទី​២​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ថ្ងៃ​ទី​២៣ មក​រាបានឱ្យ​ដឹង​ថា ជ្រលង​សម្ពាធ​ខ្ពស់​បាន​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។ លក្ខណៈ​បែប​នេះ​នឹង​បង្ក​ឱ្យ​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ត្រជាក់​ជា​ថ្មី​ម្តងទៀត (​លើក​ទី​២)​ចាប់ពី​ថ្ងៃ​ទី​២៤-២៨ មក​រា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ការ​ចុះ​ត្រជាក់​លើក​ទី​២​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ថ្ងៃ​ទី​២៣ មក​រាបានឱ្យ​ដឹង​ថា ជ្រលង​សម្ពាធ​ខ្ពស់​បាន​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

លក្ខណៈ​បែប​នេះ​នឹង​បង្ក​ឱ្យ​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ត្រជាក់​ជា​ថ្មី​ម្តងទៀត (​លើក​ទី​២)​ចាប់ពី​ថ្ងៃ​ទី​២៤-២៨ មក​រា ២០១៩ ក្នុង​នោះ​មាន​៖តំបន់​ជួរ​ភ្នំ និង​តំបន់​ខ្ពង់រាប ពិសេស​ជួរ​ភ្នំ​ដងរែក ខេត្តព្រះវិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី សីតុណ្ហភាព​អប្ប​បរិ​មា​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់​១៧oC ។បណ្តា​រាជធានី​-​ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព​អប្បរ​មា​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់​២០-២២oC លើកលែងតែ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ដែល​ធាតុអាកាស​មិន​ចុះ​ត្រជាក់​ទេ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ប្រជាពលរដ្ឋ ជា​ពិសេស​វីរ​កងទ័ព​ដែល​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​នៅ​ខ្ពង់រាប​ភាគ​ឦសាន​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ដែល​ចុះ​ត្រជាក់​នេះ ៕

អត្ថបទសរសេរ ដោយ