ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង​ប្តេជ្ញា​ប្រែក្លាយ ឱ្យទៅ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​បង្ហាញ​ពី​ជំហរ​បេ្ដ​ជ្ញា​ប្រែក្លាយ​ខេត្ត​របស់​ខ្លួន​ឲ្យ​ទៅ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ ខណៈ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុ​ជាមួយ​នេះ​សម្បូរ​ទៅ​ដោយ​សក្តានុពល​ផ្នែក​ទេសចរណ៍ធម្មជាតិ ។ លោក​ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង លើក​ឡើង​ថា…

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​បង្ហាញ​ពី​ជំហរ​បេ្ដ​ជ្ញា​ប្រែក្លាយ​ខេត្ត​របស់​ខ្លួន​ឲ្យ​ទៅ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ ខណៈ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុ​ជាមួយ​នេះ​សម្បូរ​ទៅ​ដោយ​សក្តានុពល​ផ្នែក​ទេសចរណ៍ធម្មជាតិ ។

លោក​ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ប្រែក្លាយ​ខេត្តស្ទឹងត្រែង​ទាំងមូល​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍ ដែល​ភាព​មាន​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ ទៅ​ទស្សនា​នូវ​តំបន់​ទេសចរណ៍ធម្មជាតិ មាន​ដូច​ជា​៖ រមណីយដ្ឋាន​កោះ​ហាន រមណីយដ្ឋាន​ទឹកជ្រោះ​សុភ​មិត្រ ឬ​ទឹកធ្លាក់​ព្រះ​និមិត្ត រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​សេ​កុង រមណីយដ្ឋាន​កោះ​ខេ រមណីយដ្ឋាន​អន្លង់​ផ្សោត​ឈើទាល រមណីយដ្ឋាន​បុប្ផា​ភ្លុក រមណីយដ្ឋាន​អូរ​ច្រ​ឡង់ និង​រមណីយដ្ឋាន​ជា​ច្រើន​ទៀត ដើម្បី​ជា​ប្រយោជន៍​នាំ​មក​ចំណូល​សេដ្ឋកិច្ច​ជូន​ដល់​ប្រជាជន​ក្នុង​តំបន់ និង​សេដ្ឋកិច្ចជាតិ​ពី​ឧស្សាហកម្ម​បៃតង​មួយ​នេះ ។

អាជ្ញាធរ​ខេត្ត​នឹង​ធ្វើ​ឲ្យ​ទឹកដី​ខេត្តស្ទឹងត្រែង ជា​ផ្នែក​មួយ​ដែល​រួមចំណែក​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ ដោយ​ផ្អែក​លើ​សសរស្ដម្ភ​៣ ដែល​ទី​១ គឺ​យើង​នឹង​ជំរុញ​ឲ្យ​ខេត្តស្ទឹងត្រែង​ក្លាយជា​ទេសចរណ៍​បៃតង ទេសចរណ៍វប្បធម៌​ធម្មជាតិ និង​ទេសចរណ៍​ក​សិ​ទេសចរណ៍ ។ សសរស្ដម្ភ​នៃ​វិស័យ​ទេសចរណ៍​ទាំង​៣​នោះ គឺ​យើង​នឹង​ខិតខំ​ជំរុញ បន្ដិច​ម្ដង​ៗ តាម​រយៈ​សហគមន៍​ទេសចរណ៍ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ធម្មជាតិ​ទាំងអស់​ប្រែក្លាយ​តំបន់​ទាំង​អស់នោះ​ឲ្យ​ក្លាយ​ទៅ​ផ្កា​មួយ​ទង​ដែល​មានការ​ទាក់ទាញ ។ ជា​កូនក្រមុំ​មួយ​ដែល​គេ យកចិត្តទុកដាក់​សម្លឹង​ជាប់​ជា​ប្រចាំ ហើយនឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ឆ្ងាយ​ទាំង​ជិត ភ្ញៀវ​បរទេស​ស​ម្លឹ​ក​មើល​ពី​ភាព​ស្អាត​នៃ​ភាព​ក្រពុំ​នៃ​តំបន់​ទេសចរណ៍​ក្នុង​ខេត្តស្ទឹងត្រែង ។

ខេត្តស្ទឹងត្រែង​ជា​ខេត្ត​មួយ​ជាប់​នឹង​ព្រំដែន​ប្រទេស​ឡាវ ដោយ​មាន​ប្រជាពលរដ្ឋ​ជាង​១៥​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន​១១​ជនជាតិ​ដូច​ជា​៖ ជនជាតិ ព្នង កួយ លន់ ចា​រាយ ល្មួ​ន ជាដើម ។

កាលពី​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​ឡាវ បាន​ឯកភាព​គ្នា​បើក​កុងស៊ុល និង​ច្រកព្រំដែន​អន្ដរជាតិ​រវាង​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ដើម្បី​សម្រួល​ដល់​ការ​ចេញចូល​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។ ពិសេស​ដើម្បី​ភ្ជាប់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​មួយ​កម្រិត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ