ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹងទៅ! បុរស​ម្នាក់​ជប់លៀង​​​លែងលះ​ប្រពន្ធ

5 ឆ្នាំ មុន

បើ​តាម​សារព័ត៌មាន​របស់​ចិន​​បាន​ផ្សាយ​ថា ​បុរស​ជនជាតិ​ចិន​ម្នាក់​រស់នៅ​ក្រុង​ចាន​ជៀង ខេត្ត​ក្វា​ង​ទុង បាន​រៀបចំ​ពិធីជប់លៀង​ដ៏​ធំ​មួយ រំលេច​ដោយ​ស្លា​កថា «​រីករាយ​ថ្ងៃ​លែងលះ​» ដោយ​មាន​អុជ​ផាវ​យ៉ាង​អឺងកង​នៅ​ក្នុង​ហាង ។ ក្រៅពី​នេះ​ក៏​មាន​ក្បួន​រថយន្ត​បិទ​ស្លា​ថា «​ក្បួន​រថយន្ត​លែងលះ​»…

បើ​តាម​សារព័ត៌មាន​របស់​ចិន​​បាន​ផ្សាយ​ថា ​បុរស​ជនជាតិ​ចិន​ម្នាក់​រស់នៅ​ក្រុង​ចាន​ជៀង ខេត្ត​ក្វា​ង​ទុង បាន​រៀបចំ​ពិធីជប់លៀង​ដ៏​ធំ​មួយ រំលេច​ដោយ​ស្លា​កថា «​រីករាយ​ថ្ងៃ​លែងលះ​» ដោយ​មាន​អុជ​ផាវ​យ៉ាង​អឺងកង​នៅ​ក្នុង​ហាង ។ ក្រៅពី​នេះ​ក៏​មាន​ក្បួន​រថយន្ត​បិទ​ស្លា​ថា «​ក្បួន​រថយន្ត​លែងលះ​» ចត​តម្រៀប​ជា​ជួរ​ធ្វើ​ឲ្យ​មាន​ភាព​ដ៏​អធិកអធម ។

ពិធី​នោះ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១៣ មក​រា ២០១៩ នៅ​ហាង​មួយ​ដោយ​ថ្ងៃ​នោះ​គ្មាន​ពិធីករ​ណា​ម្នាក់​ចូលរួម​ទេ មាន​តែ​ក្រុម​ភ្ញៀវ​ជាង​២០​នាក់​ចូលរួម​យ៉ាង​សប្បាយ​រីករាយ ។

អ្នកលេង​អីុ​ន​ធើ​រ​ណេ​ត​ជា​ច្រើន​នាក់​នាំ​គ្នា​ចំអក និង​សម្តែង​ការ​យល់​ឃើញ​ថា​អតីត​ប្រពន្ធ​ប្រហែលជា​ស្អប់​គេ​យ៉ាង​ខ្លាំង និង​ខ្លះ​ទៀត​ថា​ប្រៀប​ដូច​ជា​សព​ទើប​ងើប​ពី​មឈូស ឃើញ​ព្រៃ​ព្រឹក្សា​ដ៏​ខៀវស្រងាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ