ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃ​នេះ ​ចំនួន​អ្នក​ស្លា.ប់ឡើង​ដល់​​២៦​នាក់​ហើយ ក្រោយ​គ្រោះ​ធម្ម​ជាតិ​

5 ឆ្នាំ មុន

ប្រទេស​ឥ​ណ្ឌុ​ណេ​ស៊ី ៖ តុល្យការ​នៃ​ទឹកជំនន់​ និង​ការ​បាក់​ដី​នៅ​ឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ទី​២៤​ មក​រា ​ចំនួន​អ្នក​ស្លាប់​ឡើង​ពី​៨​នាក់​ដល់​២៦​នាក់ ហើយ​អាជ្ញាធរ​កំពុង​បន្ត​រុករក​បណ្ដា​អ្នក​បាត់​ខ្លួន​។ មនុស្ស​ច្រើន​ពាន់​នាក់​ត្រូវ​ជម្លៀស​ចេញ ក្រោយ​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​និង​ខ្យល់​ខ្លាំង…

ប្រទេស​ឥ​ណ្ឌុ​ណេ​ស៊ី ៖ តុល្យការ​នៃ​ទឹកជំនន់​ និង​ការ​បាក់​ដី​នៅ​ឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ទី​២៤​ មក​រា ​ចំនួន​អ្នក​ស្លាប់​ឡើង​ពី​៨​នាក់​ដល់​២៦​នាក់ ហើយ​អាជ្ញាធរ​កំពុង​បន្ត​រុករក​បណ្ដា​អ្នក​បាត់​ខ្លួន​។

មនុស្ស​ច្រើន​ពាន់​នាក់​ត្រូវ​ជម្លៀស​ចេញ ក្រោយ​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​និង​ខ្យល់​ខ្លាំង នៅ​ភាគ​ខាងត្បូង​នៃ​កោះ​សេ​ឡែ​ប ភាគ​កណ្ដាល​ប្រទេស​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​និង​ការ​បាក់​ដី​។ ភូមិ​ជា​ច្រើន​ត្រូវ​ទឹក​ជន់​លិច ក៏​ដូច​ជាមួយ​ផ្នែក​នៃ​ទីប្រជុំជន​កោះ​នោះ ទីក្រុង​MAKASSAR​។

លោក​SYAMSIBAR​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គូសបញ្ជាក់​ថា មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤​មក​រា ចំនួន​អ្នក​ស្លាប់មាន​ដល់​២៦​នាក់​ហើយ​មនុស្ស​២៤​នាក់​បាត់​ខ្លួន​។ ទឹកជំនន់​ក៏​​បណ្ដាល​​ឲ្យ​ខូ​ត​ខាត​ផ្ទះសម្បែង​និង​អគារ​រដ្ឋ​ជា​ច្រើន ព្រមទាំង​បណ្ដា​សាលារៀន​និង​ស្ពាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ