ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេរវកម្ម​ ៖ ​ចំនួន​អ្នក​ស្លា.ប់​ធ្លាក់​ទាប​បំផុត

5 ឆ្នាំ មុន

មជ្ឈមណ្ឌល​អន្តរជាតិ​វិភាគ​ភេរវកម្ម ៖ កាលពី​ថ្ងៃ​ទី​២៣​មក​រា​មជ្ឈមណ្ឌល​អន្តរជាតិ​វិភាគ​ភេរវកម្ម​JANE​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​អំពើ​ភេរវកម្ម ធ្លាក់​ចុះ​ទាប​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ពិសេស​ដោយសារ​ការ​ថយ​ចុះ​នៃ​អំពើ​ហិង្សា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ តាម​មជ្ឈមណ្ឌល​នោះ​ថា ក្នុង​ឆ្នាំ​២០១៨​ចំនួន​អ្នក​ស្លាប់​ដោយ​ភេរវកម្ម​ធ្លាក់​ចុះ​ទាប​បំផុត​ពុំ​ធ្លាប់​មាន ចាប់​តាំងពី​ឆ្នាំ​២០០៩​មក​។ មូលហេតុ​សំខាន់​នៃ​ការ​ថយ​ចុះ​នោះ​គឺ​ការ​ចុះ​ថយ​នៃ​អំពើ​ហិង្សា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។…

មជ្ឈមណ្ឌល​អន្តរជាតិ​វិភាគ​ភេរវកម្ម ៖ កាលពី​ថ្ងៃ​ទី​២៣​មក​រា​មជ្ឈមណ្ឌល​អន្តរជាតិ​វិភាគ​ភេរវកម្ម​JANE​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​អំពើ​ភេរវកម្ម ធ្លាក់​ចុះ​ទាប​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ពិសេស​ដោយសារ​ការ​ថយ​ចុះ​នៃ​អំពើ​ហិង្សា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

តាម​មជ្ឈមណ្ឌល​នោះ​ថា ក្នុង​ឆ្នាំ​២០១៨​ចំនួន​អ្នក​ស្លាប់​ដោយ​ភេរវកម្ម​ធ្លាក់​ចុះ​ទាប​បំផុត​ពុំ​ធ្លាប់​មាន ចាប់​តាំងពី​ឆ្នាំ​២០០៩​មក​។ មូលហេតុ​សំខាន់​នៃ​ការ​ថយ​ចុះ​នោះ​គឺ​ការ​ចុះ​ថយ​នៃ​អំពើ​ហិង្សា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ នាយក​មជ្ឈមណ្ឌល​នោះ​លោក​MATTHEW HENMAN និយាយ​ថា ក្នុង​ឆ្នាំ​២០១៨​មានការ​វាយ​ប្រហារ​ភេរវកម្ម​១៥.៣២១​លើក របស់​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ពុំ​មែន​របស់​រដ្ឋ​ណាមួយ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​១៣.៤៨៣​នាក់​ដែល​ពុំ​មែន​ជា​មនុស្ស​របស់​ក្រុម​ទាំងនេះ​។ នោះ​ជា​តួលេខ​ទាប​បំផុត​កត់សម្គាល់​ឃើញ​ដោយ​មជ្ឈមណ្ឌល​នោះ ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។

តែ​ម្នាក់ឯង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ប្រភព​នៃ​ការ​វាយប្រហារ​១៣២៧​លើក ក្នុង​ឆ្នាំ​២០១៨ ដែល​មានការ​ថយ​ចុះ​៧១%​។ ការ​ចុះ​ថយ​នេះ​ពិសេស​បំផុត​មក​ពី​ការ​បាត់បង់​ដែនដី​ត្រួតត្រា របស់​ក្រុម​ភេរវកម្ម​នៅ​ស៊ី​រី ​និង​នៅ​អីុ​រ៉ា​ក់​។ ទោះបី​យ៉ាងណា​របាយការណ៍​នោះ​ប្រកាស​អាសន្ន​ពី​សភាពការណ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ក្លាយជា​ប្រទេស​គ្រោះថ្នាក់​បំផុត លើ​ពិភពលោក​ជាមួយ​ការ​ពង្រឹងកម្លាំង​កាន់តែ​ខ្លាំង​របស់​ពួក​តា​លី​បង់ និង​ការ​វាយប្រហារ​យ៉ាង​សាហាវ​នានា របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ប្រទេស​នោះ​។

នៅ​អ៊ុយ​ក្រែ​ន​របាយការណ៍​សង្កាត់​ធ្ងន់​លើ​ការ​បង្កើន​សកម្មភាព​ប្រតិបត្តិការ របស់​ក្រុម​បំបែក​ខ្លួន​និយម​២​ក្រុម​ស្និទ្ធ​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​។ ក្នុង​ឆ្នាំ​២០១៨​មានការ​វាយប្រហារ​៤៤២២​លើក​នៅ​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ