វិធី​ធ្វើ​ឱ្យ​ស្បែក​សបែប​ធម្មជាតិ


ការ​ធ្វើ​ឱ្យ​ស្បែក​ស​ជា​ចម្បាំង​ដែល​អ្នក​ត្រូវ​តែ​ប្រយុទ្ធ​ក្នុង​រយៈពេល​យូរ ហើយ​មិនមែន​ប្រើ​តែ​គ្រឿងសម្អាង​អាច​ធ្វើ​ឱ្យ​សបាន​ឡើយ ។ ទោះបី​ជាស ក៏​វា​មិនល្អ​សម្រាប់​សុខភាព​ស្បែក​អ្នក​ដែរ ដោយសារ​តែ​ប្រើ​ថ្នាំ ប៉ុន្តែ​អ្នក​អាច​ប្រើ​កា​រស​តាម​បែប​ធម្មជាតិ​វិញ ព្រោះ​ការ​ធ្វើ​ឱ្យ​ស្បែក​ស​នេះ​ត្រូវ​តែ​អនុវត្ត​ពី​ក្នុង​ទៅ​ក្រៅ ។ ដូចនេះ​តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ ?

1.​ដំបូង​អ្នក​ត្រូវ​តែ​ផឹកទឹក​ឱ្យ​បាន​ច្រើន ព្រោះ​បើ​ស្បែក​អ្នក​ខ្វះ​ទឹក វា​នឹង​ស្ងួត ហើយ​បើ​វា​គ្មាន​សំណើម វា​នឹង​មិន​អាច​សបាន​ឡើយ ក្រៅពី​ផឹកទឹក អ្នក​ត្រូវ​តែ​យក​ទឹក​បាញ់​មុខ​តាម​ខ្លួន ដោយ​អ្នក​ត្រូវ​តែ​ឧស្សាហ៍​បាញ់​លើ​មុខ ហើយ​ទុក​ពី​១​ទៅ​២​នាទី ទើប​ជូត​ចេញ ។

2.​អ្នក​ត្រូវ​តែ​ចេះ​ប្រើ​វិធី ផ្សេង​ៗ​ដើម្បី​ការពារ​ពន្លឺ​ថ្ងៃ​នៅ​ពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ ព្រោះ​បើ​អ្នក​មិន​ការពារ ទោះបីជា​អ្នក​ធ្វើ​យ៉ាងណា​ក៏​ដោយ ក៏​វា​មិន​ស​ដែរ ។

3.​អ្នក​ត្រូវ​តែ​ប្រើ​ម៉ាស​បិទមុខ​ដែល​ធ្វើ​ឱ្យ​មុខ​ស អ្នក​អាច​ប្រើ​១​ទៅ​២​ដង​ក្នុង​មួយ​អាទិត្យ ដើម្បី​ឱ្យ​ស្បែក​មុខ​អ្នក​ស្រូប​យក​សារធាតុ​ទាំងឡាយ​ដែល​មាន​ក្នុង​ម៉ាស នោះ​មុខ​អ្នក​នឹង​ប្រសើរ​ជាង​មុន ។

4.​ទឹកដោះគោ​ក៏​ជា​ប្រភព​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ស​ដែរ ដោយ​អ្នក​អាច​យក​សម្លី​ទៅ​ជ្រលក់​ទឹកដោះគោ បន្ទាប់​មក​យក​មក​បិទ​លើ​មុខ​ចំនួន​១០​នាទី ទើប​លាងមុខ​ចេញ បន្ទាប់​ពី​លាង​រួច អ្នក​អាច​យក​គ្រឿងសម្អាង​ដែល​ធ្វើ​ឱ្យ​ស្បែក​មាន​សំណើម​យក​មក​លាប​ពីលើ​ស្បែក នោះ​អ្នក​នឹង​អាច​ឃើញ​ស្បែក​អ្នក​រាង​ស​ហើយ ។

5.​ក្រៅពី​វិធី​ខាងលើ​នេះ​អ្នក​អាច​បរិភោគ​អាហារ​ដែល​ធ្វើ​ឱ្យ​ស្បែក​អ្នក​សបាន ដូច​ជា​៖ ផឹក​ទឹកដោះគោ​ឱ្យ​បាន​ច្រើន បរិភោគ​ផ្លែ​ឈើ​ដែល​មាន​វីតាមីន​C​ឱ្យ​បាន​ច្រើន​ដូច​ជា ៖ ប៉េងប៉ោះ ក្រូចឆ្មារ និង​បន្លែ​បែ​តង​ជា​ច្រើន​ប្រភេទ ផ្សេង​ៗ​គ្នា ជា​ពិសេស​មិន​ត្រូវ​បរិភោគ​ឆៃថាវ​ច្រើន និង​អាហារ​ដែល​ហឹរ​ច្រើន​នោះ​ទេ ជាង​នេះ​ទៅ​ទៀត​អាហារ​ដែល​បំពង​ខ្លាញ់​ក៏​មិន​ត្រូវ​បរិភោគ​ច្រើន​ដែរ ព្រោះ​វា​សុទ្ធតែ​អាច​បំផ្លាញ​ស្បែក​អ្នក​បាន ។

6.​ប្រទាល​កន្ទុយក្រពើ​ក៏​ជា​ប្រភព​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ស​ដែរ ដោយ​អ្នក​គ្រាន់តែ​យក​ផ្នែក​ខាងក្នុង​របស់​វា​ទៅ​បិទមុខ​អ្នកជា​រៀងរាល់ថ្ងៃ ដោយ​មួយ​ថ្ងៃ​បិទ​២​ដង អ្នក​ត្រូវ​តែ​ព្យាយាម​បិទ ព្រោះ​លទ្ធផល​វា​គឺ​យឺត​ណាស់ បើ​អ្នក​ព្យាយាម នោះ​វា​នឹង​ស (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ