ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសន្តិសុខកាស៊ីណូឡាក់គីសហការជាមួយនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿង
ញៀន ក្នុងករណី២ផ្សេង នៅចំណុចទីតាំងតែមួយ ក្បែរបរិវេណកាស៊ីណូខាងលើក្នុងសង្កាត់ប៉ោយប៉ែត ។
ករណីទី១-បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៣ មករា នៅចំណុចបរិវេណកាស៊ីណូ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ដោយឆែកឆេររកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា (ប្រភេទម៉ាទឹកកក) ចំនួន១កូនថង់តូច និងថ្នាំគ្រាប់ពណ៌ផ្កាឈូកWYចំនួន២គ្រាប់ពីជនសង្ស័យឈ្មោះអ៊ាត បារាំង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជាអ្នកប្រើប្រាស់) ។
ដោយឡែកករណីទី២-កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ មករា ស្ថិតនៅបរិវេណកាស៊ីណូ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះហេង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករអូសរទេះ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឆែកឆេររកឃើញថ្នាំគ្រាប់ពណ៌ផ្កាឈូកWY ចំនួន១១គ្រាប់ និងម្សៅក្រាមពណ៌សថ្លា (ប្រភេទម៉ាទឹកកក) ចំនួន១១កូនថង់តូច(ជាអ្នកចែកចាយ)។
លោកវរសេនីយ៍ឯកធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងថ្នាំញៀនសរុបថ្នាំគ្រាប់ពណ៌ផ្កាឈូកWYចំនួន១៣គ្រាប់ និងម្សៅក្រាមពណ៌សថ្លាចំនួន១២កូនថង់តូច ។
ក្រោយការសាកសួរ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ខាងលើទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ