ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី Abe ស្នើ​ឲ្យ​មានការ​កសាង​ជំនឿ​ចិត្ត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ

5 ឆ្នាំ មុន

ស្វ៊ី​ស ៖ សារព័ត៌មាន Japan Times បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា នៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេស​ស្វ៊ី​ស លោកនាយក​រដ្ឋមន្ត្រី Shinzo Abe…

ស្វ៊ី​ស ៖ សារព័ត៌មាន Japan Times បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា នៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេស​ស្វ៊ី​ស លោកនាយក​រដ្ឋមន្ត្រី Shinzo Abe របស់​ប្រទេស​ជប៉ុន​បាន លើក​ឡើង​ពី​ការ​ប្តេជ្ញា​របស់​ប្រទេស​ជប៉ុន​ក្នុង​ការ​លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​សេរី បើក​ទូលាយ និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ។

លោកនាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​ពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​លោក និង​យុទ្ធសាស្ត្រ​លូតលាស់​មួយ​ចំនួន​ដែល​លោក​បាន​ផ្តួចផ្តើម​ឡើង​តាំងពី​ឡើង​កាន់​ដំណែង​ជា​លើក​ទី​ពីរ​នៅ​ឆ្នាំ ២០១២ មក ដូច​ជា​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ឲ្យ​ស្ត្រី​ចូល​រូ​ម​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្​ឋកិច្ច ការ​ស្នើ​ដល់​ក្រុមហ៊ុន​ឲ្យ​បង្កើន​ប្រាក់បៀវត្ស​ន៍​បុគ្គលិក និង​ការ​ចេញ​ច្បាប់​ដែល​បើកផ្លូវ​សម្រាប់​​ពលករ​បរទេស​ប្រមាណ ៣៤០,០០០​នាក់​ឲ្យ​ចូល​ប្រទេស​ជាដើម ។

សំណើរ​របស់​លោកនាយក​រដ្ឋមន្ត្រី Abe ឲ្យ​ជឿជាក់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ស្រប​ទៅ​នឹង​កង្វល់​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺ​រ៉ុ​ប និង​កំណើន​គោលនយោបាយ​ប្រជា​និយម​ជុំវិញ​ពិភពលោក ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​បាន​និយាយ​ថា​លោក​នឹង​ដឹកនាំ​ការ​ពិភាក្សា​ពី​បញ្ហា​ជា​ច្រើន​ដូច​ជា​ការ​បម្រែបម្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ទិន្នន័យ​ឌី​ជី​ថ​ល​ដោយ​ប្រើប្រាស់​ក្រប​ខណ្ឌ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាដើម ។

លោក​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​លំហូរ​សេរី​នៃ​ទិន្នន័យ​សុខាភិបាល ឧស្សាហកម្ម ចរាចរណ៍ និង​ទិន្នន័យ​សំខាន់​ៗ​ទៀត​ខណៈ​ដែល​ការពារ​ព័ត៌​មាន​ផ្ទាល់ខ្លួន និង​ព័​ត៌​មាន​ដែល​ទាក់ទិន​នឹង​សន្តិសុខ​ផ្សេង​ៗ ។

លោក​បាន​បន្ត​ថា «​ក្បាលម៉ាស៊ីន​សម្រាប់​ការ​លូតលាស់​មិនមែន​ដំណើរការ​ដោយ​ប្រេងឥន្ធនៈ​ទៀត​ទេ​ប៉ុន្តែ​ដោយ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​សន្តិសុខ​វិញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ