អស់ទាស់…Boeing បញ្ចេញឡានហោះផ្អើលព្រាត !
សហរដ្ឋអាមេរិក ៖ យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បត្តិ៍ បានឲ្យដឹងថា ក្រុមហ៊ុន Boeing Co បាននិយាយកាលពីថ្ងៃពុធកន្លងមកថា…
សហរដ្ឋអាមេរិក ៖ យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បត្តិ៍ បានឲ្យដឹងថា ក្រុមហ៊ុន Boeing Co បាននិយាយកាលពីថ្ងៃពុធកន្លងមកថា…
សហរដ្ឋអាមេរិក ៖ យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បត្តិ៍ បានឲ្យដឹងថា ក្រុមហ៊ុន Boeing Co បាននិយាយកាលពីថ្ងៃពុធកន្លងមកថា រថយន្តហោះគំរូរបស់ខ្លួនបានហោះហើរលើអាកាសក្នុងកំឡុងពេលការសាកល្បងមួយ ហើយលទ្ធផលនេះគឺជាជំហានដ៏សំខាន់ក្នុងការឈានចូលទៅបដិវត្តន៍ការធ្វើដំណើរក្នុងទីប្រជុំជន និងការដឹកជញ្ជូនជាដើម ។
Boeing កំពុងតែប្រកួតប្រជែងជាមួយនឹងដៃគូរបស់ខ្លួនគឺ Airbus និងសហគ្រាសជាច្រើនទៀតដើម្បីផលិតរថយន្តដែលចេះហោះហើរ និងចតចុះបាន ហើយការវិនិយោគនេះអាចនឹងផ្លាស់ប្តូរវិស័យអាកាសក្នុងរយៈពេល១០ឆ្នាំខាងមុខផងដែរ ។
រថយន្តខាងលើរបស់ Boeing មានផ្នែកស្រដៀងទៅនឹងឧទ្ធម្ភាគចក្រ, Drone និង យន្តហោះបានហោះហើរលើអាកាសនិងចុះចតបន្ទាប់ពីឃ្លាតចេញពីដីមិនបាន១នាទីផងកាលពីថ្ងៃអង្គារ៍នៅអាកាសយានដ្ឋានមួយនៅ Manassas នៃរដ្ឋ Virginia ។ ឧបសគ្គធំៗរបស់ Boeing រួមមានការដោះស្រាយបញ្ហាសុវត្ថិភាព និងច្បាប់ដែលពាក់ព័ន្ធ ។
Boeing បាននិយាយថា ពួកគេកំពុងតែសហការជាមួយនឹងក្រុមហ៊ុនបង្កើតថ្មី Spark Cognition Inc និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិកដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងចរាចរណ៍មួយសម្រាប់ស្ពានអាកាស និងក្របខណ្ឌច្បាប់ដែលអនុញ្ញាតឲ្យយានជំនិះបើកបរស្វ័យប្រវត្តិអាចធ្វើដំណើរបានដោយមានសុវត្ថិភាពជុំវិញអគារផងដែរ ។
ដៃគូប្រកួតប្រជែងដែលរួមមាន Airbus បាននិយាយថាពួកគេបានធ្វើការសាកល្បងរថយន្តហោះរបស់ពួកគេជាច្រើនដងមកហើយ ខណៈដែល Volocopter ផងដែរដែលបានសាកល្បងតាក់ស៊ី Drone ដែលមានរូបរាងស្រដៀងនឹងឧទ្ធម្ភាគចក្រ ។
លោក Dennis Muilenburg ដែលជាប្រធាន អគ្គនាយក និងនាយកប្រតិបត្តិរបស់ Boeing បាននិយាយនៅវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃពុធមកថា «អនាគតនៃចល័តភាព មិនថាចល័តភាពផលិតផល ទំនិញ ឬមនុស្សទេ អនាគតនេះកំពុងតែកើតមានឡើង ហើយវានឹងកើតមានឡើងកាន់តែលឿនទៅទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ និងកាន់តែលឿនថែមទៀតនៅឆ្នាំក្រោយៗ»៕
ចែករំលែកព័តមាននេះ