ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ខ្ចី​ណាស់​កូន​ៗ​អើយ​…​ម្តេច​​ធ្លាក់​​ក្នុង​ល្បែង​​​​តណ្ហា​​​​​នេះទៅហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា គូ​​ស្នេហ៍ដ៏​​​ក្មេងខ្ចី​​មួយ​គូ បានពង្រត់និង​​រួម​ភេទគ្នា​​ជា​ច្រើន​​លើក​ (ដោយ​ព្រម​ព្រាងគ្នា) ​ក្រោយ​​បែកធ្លាយ​រឿង​​ត្រូវ​ឪពុក-ម្តាយ​ខាង​ស្រី​ធ្វើការ​​ឃាត់ខ្លួន​ខាង​ប្រុស​ ប្រគល់​មក​ឱ្យ​សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់​​ ​កាលពីម៉ោង៦ល្ងាច​​ថ្ងៃ​ទី​២២ ​មករា…

ខេត្តកណ្តាល ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា គូ​​ស្នេហ៍ដ៏​​​ក្មេងខ្ចី​​មួយ​គូ បានពង្រត់និង​​រួម​ភេទគ្នា​​ជា​ច្រើន​​លើក​ (ដោយ​ព្រម​ព្រាងគ្នា) ​ក្រោយ​​បែកធ្លាយ​រឿង​​ត្រូវ​ឪពុក-ម្តាយ​ខាង​ស្រី​ធ្វើការ​​ឃាត់ខ្លួន​ខាង​ប្រុស​ ប្រគល់​មក​ឱ្យ​សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់​​ ​កាលពីម៉ោង៦ល្ងាច​​ថ្ងៃ​ទី​២២ ​មករា លើដី​​ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា ភាគីខាងក្មេង​ស្រី​ ​​អាយុ​១៤​ឆ្នាំ ​​​។ រីឯជនសង្ស័យ​​ឈ្មោះ​ស៊ុំ រស្មី ហៅ​យូ ​អាយុ​១៨​ឆ្នាំ ​មាន​ទីលំនៅ​ក្នុងភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ​។

នគរបាល​ស្រុក​កៀនស្វាយ​​ឱ្យដឹងថា ​​នៅវេលា​​ម៉ោង​កើតហេតុ​ខាងលើ​ ជនសង្ស័យ​បាន​​ទូរស័ព្ទ​និយាយ​ជា​មួយ​ក្មេងស្រី​រ ដោយ​​បបួល​គ្នា​រត់​ចេញពីផ្ទះ​ ។ ​​ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ទៅ​យក​ជន​រង​គ្រោះ​ចេញពីផ្ទះ​នៅ​នាទៅទៅ​ដេក​ផ្ទះ​ម្តាយ​របស់​គេ ​នៅ​ភូមិ​កោះ​ប្រាក់​ ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ។ ពេលនោះ​​​បាន​រួម​ភេទ​ជាមួយ​គ្នា​ចំនួន៣​ដង ​។

លុះដល់ម៉ោងប្រហែល​៦​​យប់​ថ្ងៃ​ទី​២៣ ​មករា ជនសង្ស័យ​និង​ក្មេងស្រី បាន​នាំ​គ្នា​ចេញពីផ្ទះ​​នោះទៀត ដោយ​មក​​ជិះរថយន្ត​ក្រុង​​នៅ​ចំណត​មុខ​ផ្សារ​កៀនស្វាយ​ផ្លា​ហ្សា ​ឆ្ពោះទៅរាជធានី​​ភ្នំពេញ ​ដើម្បី​បន្តដំណើរ​ទៅ​ខេត្តកំពង់ចាម ​ប៉ុន្តែ​អ្នក​ទាំង​ពីរ​ពុំ​មាន​ប្រាក់​សម្រាប់​ធ្វើ​ដំណើរ​បន្ត​ បាន​ឈប់​អង្គុយ​លេង​នៅ​ក្នុង​វត្ត​កៀន​ឃ្លាំង ខណ្ឌ​ជ្រោយចង្វារ ។

ពេលនោះ ​​ជនសង្ស័យ​​​ទូរស័ព្ទ​មក​មិត្ត​ភក្តិ​ឈ្មោះ​តួ​ នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ ពឹងឱ្យ​​ជួយ​​ទៅ​យក​លុយ​ពី​ម្តាយ​​​(​ប្រាំ​ម៉ឺន​រៀល​)​ ប៉ុន្តែ​ម្តាយ​ជនសង្ស័យ​ឱ្យបាន​​តែ​​(​ពីរ​ម៉ឺន​ប្រាំ​ពាន់​រៀល​)​​ប៉ុណ្ណោះ​។
ឈ្មោះ​តួ​ បាន​ជិះ​ម៉ូតូ​យក​លុយ​ទៅ​ឱ្យ​​ជនសង្ស័យ ​ម្តុំ​​វត្ត​កៀន​ឃ្លាំង ​ហើយ​​ក៏​ប្រាប់​ជនសង្ស័យ​និងក្មេងស្រី​ថា
​ឪ​ពុក​ម្តាយ(ក្មេងស្រី) កំពុង​តែ​ដើរ​រក​ និងមានការ​​ព្រួយ​បារ​ម្ភ​​ខ្លាំង​ណាស់​ ។

ពេល​នោះ​ជនសង្ស័យ​​​យក​ទូរស័ព្ទ​របស់​ឈ្មោះ​តួ​ ទូរស័ព្ទ​មក​ឪ​ពុក​ខាងស្រីដោយឱ្យ​និយាយ​ជាមួយ ។ ដោយ​ការ​និយាយ​លួងលោម​ពីឪ​ពុក​ម្តាយ​ត្រូវ ជនសង្ស័យ​និង​​ក្មេងស្រី​​ក៏​ព្រម​ត្រឡប់​មក​ផ្ទះ​វិញ​ជាមួយ​ឈ្មោះ​តួ​នោះ ។ លុះពេល​អ្នក​ទាំង៣​​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​ក្មេងស្រីវិញ ក៏ត្រូវ​ឨ​ពុក​ម្តាយ​និង​សាច់ញាតិ​ខាងក្មេងស្រី​ចាប់​ឃាត់តែម្តង ។

អត្ថបទសរសេរ ដោយ