ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ជន​ម្នាក់​ស្លា.ប់​នៅ​រង្វង់​មូល​ក្រុង​តា​ខ្មៅ ជន​បង្ក​ដាក់ទោស​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សំណុំរឿង​ក្រុម​ក្មេង​ស្ទាវ​បង្ក​អសន្តិសុខ នៅ​តាម​ដងផ្លូវ​ជិះ​ម៉ូតូ​ដេញ​វាយ​យុវជន​ម្នាក់​ស្លាប់​នៅ​រង្វង់​មូល​ក្រុង​តា​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ សាលាដំបូង​ខេត្តកណ្តាល បាន​បើក​សវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស ។…

ខេត្តកណ្តាល ៖ សំណុំរឿង​ក្រុម​ក្មេង​ស្ទាវ​បង្ក​អសន្តិសុខ នៅ​តាម​ដងផ្លូវ​ជិះ​ម៉ូតូ​ដេញ​វាយ​យុវជន​ម្នាក់​ស្លាប់​នៅ​រង្វង់​មូល​ក្រុង​តា​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ សាលាដំបូង​ខេត្តកណ្តាល បាន​បើក​សវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស ។

ក្នុង​ការ​បើក​សវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មាន​លោក សាយ ស​ម្ភ​ស្សន​សេរី ជា​ចៅក្រម​ជំនុំ​ជំ​រះ​សាលាដំបូង​ខេត្តកណ្តាល និង​លោក ងួ​ន វុ​ទ្ធី ជា​ចៅក្រម​ស៊ើបសួរ និង​អ្នកស្រី ពេជ្រ មា​រ៉ែ​ន ជា​ចៅក្រម​ស៊ើបសួរ និង​លោក សេង រិ​ទ្ធី ជា​តំណាង​អយ្យការ ។

ក្រោយ​បញ្ចប់​សវនាការ​លោក សាយ ស​ម្ភ​ស្សន​សេរី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ លាស់ ខ​រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដាក់​ពន្ធនាគារ​០៧​ឆ្នាំ និង​ឈ្មោះ ស្លេះ រុំ​ម៉ា​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ និង​ឈ្មោះ អា​លី មី​ហ្សា​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ និង​ឈ្មោះ ម៉ាត់ ស្មា​អ៊ែ​ល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​០៣​ឆ្នាំ​០៦​ខែ ។

ជនជាប់ចោទ​ទាំង​បួន​នាក់​ត្រូវ​សង​សំណង​ទៅ​លើ​ជន​រង​គ្រោះ​២៥​លាន​រៀល ។ ជន​រង​គ្រោះ​ឈ្មោះ ប៉ែន រិ​ទ្ធា​រាជ្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​សិស្ស (​រង​របួស​បាក់​ធ្មេញ​១ និង​រយះ​បបូរមាត់​) ។ ដោយសារ​ជន​រង​គ្រោះ​របួស​គ្រាំ​ក្នុង​ធ្ងន់ធ្ងរ​ពេក​ទើប​មិន​អាច​សង្គ្រោះ​បាន​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

សូម​រំលឹក​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៤ សីហា ២០១៨ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុម​ក្មេង​ស្ទាវ បង្ក​អសន្តិសុខ នៅ​តាម​ដងផ្លូវ​ជិះ​ម៉ូតូ​ដេញ​វាយ​យុវជន​ម្នាក់​ស្លាប់ នៅ​រង្វង់​មូល​ក្រុង​តា​ខ្មៅ ក្រោម​បទ​ចោទ​«​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​ជន​រង​គ្រោះ​» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រង្វង់​មូល​តា​ខ្មៅ ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៨ តាម​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក​អធិការ​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​កំពុង​តែ​អង្គុយ​លេង​លើ​ម៉ូតូ នៅ​ចំណុច​អ្នកតា​ថៃ​ជឺ​មាត់ទន្លេ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​គប់​ក្រុម​ជនសង្ស័យ​ធ្វើ​ឲ្យ​ពួក​គេ​ខឹង​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ដល់​កន្លែង​កើតហេតុ​ខាងលើ​ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ធ្វើ​ឲ្យ​ម៉ូតូ​ទាំង​ពីរ​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​លោក តា​ម៉ៅ ដួល​បោក​ទាំង​សងខាង ។

បន្ទាប់​មក ជនសង្ស័យ​ក៏​ស្ទុះ​ទៅ​ទាត់​ធាក់​ជន​រង​គ្រោះ​បន្ថែម​ទៀត​បណ្តាល​ឲ្យ​រង​របួស​បាក់​ធ្មេញ និង​រយះ​បបូរមាត់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តែ​ដោយសារ​ជន​រង​គ្រោះ​របួស​គ្រាំ​ក្នុង​ធ្ងន់ធ្ងរ​ពេក​ទើប​មិន​អាច​សង្គ្រោះ​បាន​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​ជន​រង​គ្រោះ​ស្លាប់ និង​ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​សព​ផង សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ហើយ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​ក៏​ដូច​ជា កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ