ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនជាតិចិនមួយក្រុមក្នុងនោះមានខ្មែរម្នាក់ បានប្រើល្បិចឈប់រថយន្តដើរទៅដូរលុយ រួចក៏បន្លំលួចលុយពីកន្លែងដូរលុយនោះ ។ ក៏ប៉ុន្តែត្រូវម្ចាស់ដូរលុយដឹងខ្លួន ក៏បើករថយន្តដេញតាមជនសង្ស័យ ប្រគល់អោយសមត្ថកិច្ច កើតឡើងកាលពីថ្ងៃទី២៣ មករា វេលាម៉ោង ១០និង៣០នាទីព្រឹកស្ថិតនៅចំណុចផ្ទះឈ្មោះហាក់ លឹមហៀង ភេទប្រុស អាយុ២៩ឆ្នាំ ជាដូរលុយ មានទីក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យមាន៤នាក់ ១-ឈ្មោះ ឈិន មុីហ្វិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរមិនពិត, ២-ឈ្មោះ ឈិន ឈូជា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិត, ៣-ឈ្មោះ អ័ង សាំង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិត (បានគេចខ្លួន) ទាំង៣នាក់ បច្ចុប្បន្នស្នាក់នៅក្នុងរាជធានីភ្នំពេញ និង៤-ឈ្មោះ ម៉ែន វ៉ាន់សុីថេត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ អ្នកបើក រថយន្ត ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៨ ភូមិ ព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ (ឃាត់ខ្លួន) ។
ប្រភពបន្តថា សមត្ថកិច្ចបានហូតមានលុយដុល្លារចំនួន៥០៤០$(ប្រាំពាន់សែសិបដុល្លារ ជារបស់ជនសង្ស័យ) ។ លុយរៀលចំនួន៤០.០០០.០០០រៀល(សែសិបលានរៀលជារបស់ជនរងគ្រោះ) ។ រថយន្តមួយគ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៣ ស្លាកលេខភ្នំពេញ២AS-៨៧២៥ ជារបស់ឈ្មោះ ម៉ែន វ៉ាន់សុីដេត ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ