ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេ​ណេ​ស៊ុ​យ​អេ​ឡា​ចោទ​អា​មេ​រិ​កថា ​បញ្ជា​ឲ្យ​ធ្វើ​រដ្ឋប្រហារ​មួយ

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ក្រោយ​ការ​បះបោរ​យោធា​ដែល​ត្រូវ​បង្ក្រាប និង​មុន​ពេល​បាតុកម្ម​គាំទ្រ​រដ្ឋា​ភិបាល និង​បាតុកម្ម​ប្រឆាំង ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស​ម៉ា​ឌូ​រ៉ូ កាលពី​ថ្ងៃ​ទី​២២​មក​រា​បាន​ចោទប្រកាន់​រដ្ឋាភិបាល​អា​មេ​រិ​កថា ចេញ​បញ្ជា​ឲ្យ​ធ្វើ​រដ្ឋប្រហារ​ហ្វា​ស៊ីស្ត​មួយ​។ ក្នុង​សង្កថា​មួយ​តាម​វិទ្យុ​និង​ទូរទស្សន៍…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ក្រោយ​ការ​បះបោរ​យោធា​ដែល​ត្រូវ​បង្ក្រាប និង​មុន​ពេល​បាតុកម្ម​គាំទ្រ​រដ្ឋា​ភិបាល និង​បាតុកម្ម​ប្រឆាំង ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស​ម៉ា​ឌូ​រ៉ូ កាលពី​ថ្ងៃ​ទី​២២​មក​រា​បាន​ចោទប្រកាន់​រដ្ឋាភិបាល​អា​មេ​រិ​កថា ចេញ​បញ្ជា​ឲ្យ​ធ្វើ​រដ្ឋប្រហារ​ហ្វា​ស៊ីស្ត​មួយ​។

ក្នុង​សង្កថា​មួយ​តាម​វិទ្យុ​និង​ទូរទស្សន៍ លោក​ម៉ា​ឌូ​រ៉ូ​ដែល​ទើប​ឡើង​កាន់​តំណែង​អាណត្តិ​ទី​២ ជំទាស់​ដោយ​ពួក​ប្រឆាំង បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ការ​បរទេស លោក​JORGE ARREAZA ពិនិត្យ​ឡើង​វិញ​ទាំងស្រុង​ពី​ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន​។

ប៉ុន្មាន​ម៉ោង​មុន​នេះ​រដ្ឋមន្ត្រី​គមនាគមន៍​វេ​ណេ​ស៊ុ​យ​អា​ឡា លោក​JORGE RODRIGUEZ បាន​ចោទប្រកាន់ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​MIKE PENCE​ថា បាន​បញ្ជា​ឲ្យ​ពួក​ភេរវ​ករ បង្ក​អំពើ​ហិង្សា​នានា​ក្នុង​ឱកាស​នៃ​បាតុកម្ម របស់​ពួក​ប្រឆាំង​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៣​មក​រា ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សង្គមនិយម​របស់​លោក​ម៉ា​ឌូ​រ៉ូ​បាត់បង់​ស្ថេ​រ​ភាព​។ យោង​តាម​រដ្ឋមន្ត្រី​រូប​នោះ​ថា ទាហាន​២៧​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១​មក​រា ក្រោយ​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល បាន​ចែកចាយ​អាវុធ​មួយ​ផ្នែក​ដែល​ពួក​គេ​ដណ្ដើម​យក​បាន ទៅ​ឲ្យ​ពួក​សកម្មជន​ប្រឆាំង​ដើម្បី​ឲ្យ​ពួក​នោះ​ប្រព្រឹត្ត​អំពើ​ហិង្សា​នានា​និង​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ច្រើន ក្នុង​ពេល​បាតុកម្ម​។

លោក​RODRIGUEZ ចាត់​ទុក​ពួក​សកម្មជន​ទាំងនោះ​ថា ជា​ពួក​ជន​សី​ុ​វិល​ស្ថិត​ក្នុង​សាខា​ភេរវកម្ម VOLUNTAD POPULAR​ជា​ឈ្មោះ​គណបក្ស មេដឹកនាំ​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំឃាំង​លោក​LEOPOLDO LOPEZ​និង​របស់​ប្រធាន​សភា​លោក​JUAN GUAIDO​។ តាម​រដ្ឋមន្ត្រី​រូប​នោះ​ថា​ផែនការ​គ្រោង​ឲ្យ​មនុស្ស​ទាំងឡាយ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ធ្វើការ​បាញ់ប្រហារ​នា​ថ្ងៃ​ទី​២៣​មក​រា ប្រឆាំង​ពួក​បាតុករ​ប្រឆាំង​។ លោក​ចោទ​ជា​សំនួ​រថា​តើ​ហេតុ​អី​ទៅ? នោះ​ជា​ការ​គោរព​តាម​បញ្ជា​របស់​លោក​MIKE PENCE ដែល​កាលពី​ថ្ងៃ​ទី​២១​មក​រា​សម្ដែង​សាមគ្គីភាព​របស់​លោក​ជាមួយ​បាតុកម្ម ដែល​រៀបចំ​ធ្វើ​តាម​ការ​អំពាវនាវ​របស់​ពួក​ប្រឆាំង ទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាលបណ្ដោះអាសន្ន​មួយ​និង​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​។

រដ្ឋមន្ត្រី​រូប​នោះ​បញ្ជាក់​ថា ក្នុង​ចំណោម​អាវុធ​៥១​ដើម ដែ​លេ​ដណ្ដើម​យក​បាន​ដោយ​ពួក​ទាហាន​បះបោរ ១១​ដើម​ពុំ​អាច​ប្រមូល​មក​វិញ​បាន ហើយ​កាំភ្លើង​ទាំងនោះ នឹង​ត្រូវ​គេ​យក​ទៅ​ប្រើ​ប្រឆាំង​ពួក​អ្នកចូលរួម​ក្នុង​បាតុកម្ម​។

អនុ​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អា​ឡា លោកស្រី​DEKY RODRIGUEZ ក៏​ចោទ​អនុ​ប្រធានាធិបតី​អា​មេ​រិ​កថា ប៉ុនប៉ង​មក​ដឹកនាំ​វេ​ណេ​ស៊ុ​យ​អេ​ឡា ដោយ​ផ្ដល់​ការ​ណែនាំ​ផ្សេង​ៗ​ចំពោះ​អ្វី ដែល​នឹង​កើត​មាន​នា​ថ្ងៃ​ទី​២៣​មក​រា​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ដោយ​អំពាវនាវ​យ៉ាង​ចំហ​ឲ្យ​ធ្វើ​រដ្ឋប្រហារ​មួយ​។ លោកស្រី​ប្រកាស​ថា​ពួក​យ៉ង់​គី​ទៅ​ស្រុក​វិញ​ទៅ យើង​នឹង​មិន​ឲ្យ​ពួក​អ្នកឯង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​មាតុភូមិ​យើង​ឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ