ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់ដង​ចេះ​តែ​បែកការ​នាង​រត់​រួច​រហូត ទាល់តែ​គិញ​សម្ងាត់​ប្រើ​ល្បិចបញ្ឆោត​ខ្លា​ចេញពី​រូង​ទើប​ចាប់​បាន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជា​រឿង​នឹក​ស្មាន​មិន​ដល់​នៅ​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ស្រុកស្រែ​ម្នាក់​ហើយ​បន្ត​ចូល​ទៅ​ឆែកឆេរ​នៅ​ក្នុង​កូន​ផ្ទះ​ដ៏​តូច​របស់​នាង​បែរជា​រក​ឃើញ​ថ្នាំ​ញៀន​រហូត​ដល់​ទៅ​១០០​កញ្ចប់ ។ ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ…

ខេត្តព្រៃវែង ៖ ជា​រឿង​នឹក​ស្មាន​មិន​ដល់​នៅ​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ស្រុកស្រែ​ម្នាក់​ហើយ​បន្ត​ចូល​ទៅ​ឆែកឆេរ​នៅ​ក្នុង​កូន​ផ្ទះ​ដ៏​តូច​របស់​នាង​បែរជា​រក​ឃើញ​ថ្នាំ​ញៀន​រហូត​ដល់​ទៅ​១០០​កញ្ចប់ ។

ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ប្រើ​វិធាន​ញុះញង់​ធ្វើ​អោយ​ជនសង្ស័យ​ចូល​ធ្នាក់ រួច​ក៏​ឃាត់ខ្លួន​តែ​ម្តង ។

ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន និង​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​មានឈ្មោះ អ៊ឹ​ង ជី​វ័​ន្ត ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ចំណែក​ថ្នាំ​ញៀន​ដែល​ដកហូត​បានជា​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ដែល​វិច​ខ្ចប់​ដាក់​ថង់​រួច​ជា​ស្រេច​មាន​ចំនួន​១០០​ថង់ ។

លោក ជា ហេង អធិការ​នគរបាល​ស្រុក​ពាម​ជរ​បាន​បញ្ជាក់​អោយ​ដឹង​ថា ស្ត្រី​ជា​មុខសញ្ញា​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ លោក​ធ្លាប់​បាន​ដាក់​ឱ្យ​ចាំ​ចាប់​ច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច​ព្រោះ​ចេះ​តែ​បែកការ​មុន​ធ្វើ​អោយ​ស្ត្រី​រូប​នេះ​ដឹងខ្លួន​ហើយ​រត់គេច​ខ្លួន​បាន​រហូត ។

លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ ស្ត្រី​រូប​នេះ​បាន​ត្រឡប់​ពី​ភ្នំពេញ​ចូល​មក​ក្នុង​មូលដ្ឋាន​ទៀត លោក​ក៏​រៀប​ឱ្យ​ចាំ​ចាប់​ទៀត​តែ​ក៏​ត្រូវ​បែកការ​ធ្វើ​អោយ​ស្ត្រី​រូប​នេះ​រត់​រួច​ទៀត ទើប​លោក​ស្នើ​សុំ​ឱ្យ​សម្ងាត់​របស់​ខេត្ត ចុះ​មក​ធ្វើធ្នាក់​រក​ទិញ​ថ្នាំ​ទើប​ចាប់​ស្ត្រី​រូប​នេះ​បាន ។

ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានអោយ​ដឹង​ថា នៅ​ពេល​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​នៅ​លើ​ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​មាន​ថ្នាំ​តែ​៣​កញ្ចប់​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ចូល​ទៅ​ឆែកឆេរ​នៅ​ក្នុង​កូន​ផ្ទះ​របស់​នាង​ក៏​ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​រហូត​ដល់​ទៅ​៩៧​កញ្ចប់​ទៀត សរុប​ទាំងអស់​១០០​កញ្ចប់ ។

ក្រោយ​ពី​ឃាត់ខ្លួន​ស្ត្រី​ជា​មុខសញ្ញា​ខាងលើ​នេះ​បានឱ្យ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​ជរ​កសាង​សំណុំរឿង និង​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរ​បាល​​ខេត្ត នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ តែ​ម្តង​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ